កាលពីថ្ងៃទី១១ ខែ១១ ឆ្នាំ២០២១ មុននេះ អ្នកជំនួញជោគជ័យល្បីឈ្មោះ លោកឧកញ៉ា យ៉ន សេងហាន ដែលត្រូវគេស្គាល់ថាគឺជាម្ចាស់ជំនួញផ្នែកអចលនទ្រព្យ និង ជាអ្នកនាំចូលផលិតផលសុខភាព SH ខាវតង បានធ្វើពិធីខួបកំណើតយ៉ាងសាមញ្ញជាមួយភរិយា និង ក្រុមការងារជាលក្ខណៈគ្រួសារ។ នៅក្នុងពិធីនោះ ថ្វីត្បិតតែមើលទៅសាមញ្ញបន្តិចមែន តែអ្វីដែលគេគួរកត់សម្គាល់ គឺលោក និង ភរិយា គឺពោរពេញដោយស្នាមញញឹម ដោយរូបភាពជាច្រើនសន្លឹករវាងលោកឧកញ៉ា និង លោកជំទាវ គឺមួយប៉ុស្តិ៍ណាក៏ស្ទើរតែបង្ហាញស្នាមថើប បង្ហាញពីចំណងស្នេហ៍យ៉ាងរឹងមាំ ក្រោយពេលជោគជ័យនេះដែរ។ ដូច្នេះទើបលោកឧកញ៉ា និង លោកជំទាវទទួលបានការសរសើរយ៉ាងខ្លាំងថា គឺជាអ្នកជំនួញដែលជោគជ័យទាំងវិស័យជំនួញដីធ្លី ជំនួញដីធ្លី និង ជីវិតគ្រួសារ។

អ្វីដែលកាន់តែពិសេសនៅក្នុងថ្ងៃនោះ គឺលោកឧកញ៉ា យ៉ន សេងហាន និង លោកជំទាវ បែរជាផ្ដល់កាដូជាសំបុត្រទេសចរណ៍ក្រៅប្រទេសជូនដល់បុគ្គលិកឆ្នើមរហូតដល់៣០នាក់ អមដោយការរ៉ាប់រងការចំណាយដំណើរកម្សាន្តទាំងស្រុង និង បានចែកដីឡូតិ៍តម្លៃមួយប្លង់ជាង៩០០០ដុល្លារ ជូនដល់បុគ្គលិកដែលមានស្នាដៃ ជាច្រើនឡូតិ៍នៅក្នុងថ្ងៃខួបនោះទៅវិញ ទើបធ្វើអោយម្នាក់ៗលាន់មាត់សរសើរថា ក្នុងថ្ងៃខួបកំណើតដែលលោកឧកញ៉ា គួរតែទទួលបាននូវកាដូធំធំ តែបែរជាចែកកាដូធំៗ ដោយមិនអោយបុគ្គលិកដឹងខ្លួនជាមុន ធ្វើអោយម្នាក់ៗរំភើបចង់ស្រក់ទឹកភ្នែកទៅវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here