កាលពីព្រឹកថ្ងៃទី 23 ខែក្កដា 2020 មុននេះលោកស្រី គង់ សេនចរិយា អគ្គនាយិការគ្លីនិក Annariya Salon and Beauty Spa Clinic បានធ្វើពិធីសូត្រមន្តបើកសម្ភោធហាងកែសម្ផស្សមួយកន្លែង ដែលមានទីតាំងស្ថិតនៅ ផ្លូវ 302 ម្ដុំបឹងកេងទី1។ អ្វីដែលកាន់តែពិសេសគ្លីនីករបស់លោកស្រីបាននាំយកនូវគ្រឿងឧបករណ៍និងម៉ាស៊ីនទំនើប LPG ដ៏ទំនើបដែលមានប្រភពដើមផលិតនៅឯប្រទេសបារាំង ផ្ដាច់មុខដំបូងបង្អស់នៅក្នុងស្រុកខ្មែរ។

លោកស្រី សេនចរិយា ធ្លាប់ទទួលបានការសិក្សានិងបទពិសោធន៍ហ្វឹកហាត់ផ្នែកជំនាញកែរសម្ផស្សនៅឯប្រទេសកូរ៉េនិងប្រទេសថៃ ដោយអ្នកនាងមានជំនាញផ្នែកថែរក្សាស្បែក ផ្នែកដងខ្លួនសម្រករាង និងផ្នែកសម្រស់នារីតាំងពីក្បាលដល់ចុងជើង។ លោកស្រីបានអះអាងថា ហាងដែលបានដាកសម្ភោធនេះគឺមានទាំងផ្នែកសាឡន ស្ប៉ា ព្រមទាំងគ្លីនិករួមបញ្ចូលគ្នាតែម្ដង ដោយផ្ដោតសំខាន់ទៅគុណភាពឧបករណ៍ម៉ាស៊ីន LPG ដ៏ទំនើបៗជាច្រើនគ្រឿងដែលអ្នកនាងបានចំណាយទុនទាំងបើកហាងនិងនាំយកមកពីក្រៅប្រទេសជាងកន្លះលានដុល្លាសម្រាប់ធ្វើសេវ៉ាកម្មជូនអតិថិជនដូចនៅប្រទេសគេដែរ។

មិនតែប៉ុណ្ណោះក្រុមគ្រូពេទ្យដែលបម្រើការនៅក្នុងគ្លីនិកគឺសុទ្ធសឹងតែជាគ្រូពេទ្យឯកទេសនិងមានជំនាញផ្សេងៗដាច់ដោយឡែកពីគ្នា និងមានបទពិសោធន៍ច្រើនឆ្នាំនៅក្នុងផ្នែកសម្ភស្សព្រមទាំងទទួលការហ្វឹកហាត់ធ្វើតេស្តបន្ថែមរយៈពេល3ខែមុននឹងទទួលឱ្យចូលបម្រើការនៅក្នុងគ្លីនិក ដើម្បីធានាដល់សុវត្ថិភាពអតិថិជនថែមទៀតផង។

ដើម្បីឱ្យលម្អិតថានៅក្នុងគ្លីនិកមានសេវ៉ាកម្មនិងមានប្រម៉ូសិនអ្វីខ្លះក្រោយការបើកសម្ភោធនេះ សូមទស្សនាវីដេអូកិច្ចសម្ភាសន៍របស់អគ្គនាយិកាផ្ទាល់ ខាងក្រោមនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here