កាលពីថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ មួយឡេង និង ស្វាមី បានរៀបចំពិធីដាល់អំបុក និង អកអំបុកយ៉ាងសប្បាយរីករាយ ដោយប្រមូលផ្ដុំលោកតាលោកយាយ អោយមកចូលរួម អមដោយភាពរីករាយ យ៉ាងសប្បាយៗ។ ការរៀបចំនោះ មិនមែនដើម្បីតែមិត្តភាពរវាងភូមិផងរបងជាមួយ ក្រោយពេលលោកជំទាវ និង ស្វាមី បានក្លាយជាអ្នកខ្ទង់ខ្ទស់តែម្យ៉ាងទេ តែក៏ដើម្បីប្រមូលផ្ដុំលោកតាលោកយាយនៅទីនោះ ដែលចេះដឹងពីប្រពៃណីដាល់អំបុក និង អកអំបុក អោយមកចែករំលែកចំណេះដឹង និង ទម្លាប់ទុកដល់ក្មេងៗ ដែលបានចូលរួម និង ទុកជាការរីករាយ ក្រោយបើកប្រទេសផងដែរ។ លោកជំទាវ និង ស្វាមី បានរៀបចំពិធីនោះនៅភូមិប្រសំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលជាស្រុកកំណើតរបស់លោកឧត្តមសេនីយ៍ទោ ប៊ន សំអាត ជាស្វាមី ដែលស្ថិតនៅមិនឆ្ងាយពីទីសក្ការៈបូជា លោកតាពិជ័យ។ នៅក្នុងពិធីនោះ លោកជំទាវ និង ស្វាមី ក៏បានចែកជូននូវលោកតាលោកយាយនូវ ថវិកា និង ជំនួយមួយចំនួនត្រលប់ទៅផ្ទះវិញផងដែរ បន្ទប់ពីបញ្ចប់ពីធីដាល់អំបុក និង អកអំបុកពិសារជុំគ្នា យ៉ាងសប្បាយរីករាយ។

LEAVE A REPLY

Please enter your comment!
Please enter your name here