កញ្ញា សុខ ពិសីបាន ចេញចម្រៀងមួយទៀតហើយ ក្រោមចំណងជើងថា «ថ្ងៃណាបានចូលរោងការ» ដែលចំណងជើងនេះ ហាក់មានលក្ខណៈ ទៅរកម្ចាស់បទតែម្តង។ គេនៅតែតាមដាន មើលថាតើពេលណា ដែលសុខ ពិសីព្រម ទម្លាយមុខមាត់គូស្នេហ៍ ខណៈពេលនេះ មានគេសួរនាំច្រើនថា នាងជាគូសង្សារ របស់កូនប្រុសថៅកែសាន់ដេរ ពិតឬបែបណា ។ ឯពិសីវិញ មិនទាន់ចំណាយពេលបកស្រាយ អោយមហាជនអស់ចម្ងល់នៅឡើយទេ។
សុខ ពិសី ត្រូវបានគេដាក់រហ័សនាមថានាងជារាជនីសម្រស់ ព្រោះគិតមកដល់ឆ្នាំ២០២១នេះមិនទាន់មានតារាស្រីណាដែលមានរូបឆោមលើពិសី ឡើយ។ទោះជាយ៉ាងណាពិសី ដែលកំពុងល្បីបទ”ថ្ងៃណាបានចូលរោងការ?”នោះធ្លាប់ត្រូវបានគេសង្ស័យថានាងបានកែសម្រស់ជាច្រើនផ្នែកដើម្បីឲ្យកាន់តែមានភាពទាក់ទាញ។តែពិសី មិនដែលសារភាពរឿងកែកុនសម្ផស្សម្ដងណាឡើយ។តារាចម្រៀងជ្រកនៅទ្រនុំសាន់ដេបានលើកឡើងថាពេលនេះមិត្តរួមក្រុមដូចជាសិស្សប្អូនវីរៈនិច្ច ការប្ដីហើយ ស្របពេលដែលនាងអ៊ីវ៉ា នឹងលាភាពនៅលីវឆ្នាំ២០២៣ ខាងមុខនេះដែរ ហេតុនេះហើយគេចាំមើលថាតើតារាសាច់សខ្ចីសុខ ពិសី នឹងបញ្ចប់ភាពនៅលីវនៅពេលណាទៅ?
ស្ថានភាពកូវីដ១៩ហាក់ស្ងប់ស្ងាត់ជាងមុននឹងកាន់តែវិវត្តន៍ទៅរកភាពដូចដើមនោះតារាៗដែលបានពន្យាពេលចូលរោងការមួយចំនួនបានវិលមករកការដេញពាលាសារជាថ្មីឡើងវិញ ហើយថ្មីៗនេះតារាចម្រៀងសាន់ដេនាងវីរៈ និច្ច បានរៀបការប្ដីកាលពីថ្ងៃទី១៦ខែតុលា រីឯពិធីករលោកមូល សារ៉ាវ៉ាន់ រៀបការប្រពន្ធកាលពីថ្ងៃទី១ខែវិច្ឆិការ ។
ស្រីស្អាតសុខ ពិសី វិញពេលនេះនាងមិនទាន់ជ្រួលជ្រើមរឿងចូលរោងការដូចគេនោះទេតែបែជាធ្វើឲ្យដំណឹងនៃការគ្រងឈុតកូនក្រមុំមែនទែនរបស់នាងកាន់តែស្ងាត់ទៅៗបើទោះជាមុននេះតារាស្រីលំដាប់ជូរមុខដូចជាសុគន្ធ និសា ,ឱក សុគន្ធកញ្ញា និងសួស វីសា ជាដើមពួកគេសុទ្ធតែបានរៀបការប្ដីអស់ទៅហើយនិងមិនបារម្ភពីការប៉ៈពាល់ដល់អាជីពរបស់ខ្លួនក្ដី។តែពិសី វិញនាងមានអារម្មណ៍ចង់ប្រឡូកក្នុងទីផ្សារប្រកួតប្រជែងចម្រៀងតទៅទៀតទើបមិនបានគិតគូរឿងរៀបការដូចតារារួមអាជីពមួយចំនួនដែលពួកគេនឹងការនៅឆ្នាំ២០២២ខាងមុខនេះជាបន្ដបន្ទាប់។
សុខ ពិសី ធ្លាប់ប្រាប់ថានាងមិនផ្ដោតលើការរៀបការឆាប់ៗទេ តែចង់ពង្រឹងទីផ្សារចម្រៀងឲ្យកាន់តែល្អជាងនេះ។យ៉ាងណាចំពោះមតិភាគច្រើនដែលគិតថាអនាគតស្វាមីរបស់ពិសី ប្រាកដជាលោកឡាយ សុខចំរើន នោះមិនត្រូវបានពិសី និងលោកចំរើន ទទួលស្គាល់នោះទេគឺពួកគេមិននិយាយរឿងរ៉ាវស្នេហានេះ ហើយបន្ដភាពស្ងាត់ស្ងៀមរៀងៗខ្លួន។ការមិនព្រមលាតត្រដាងរឿងស្នេហានេះធ្វើឲ្យប្រុសៗដែលលង់ស្នេហ៍ពិសី ដែរហាក់បានត្រឹមស្ទាក់ស្ទើក្នុងចិត្តមិនហ៊ានចូលទៅប្រជែងស្នេហ៍នោះទេព្រោះខ្លាច”ស្នេហ៍មិនឈ្នះស្និត”។