មកទល់ពេលនេះ កញ្ញា ម៉ានីតា នៅតែមិនព្រមទទួលស្គាល់ថា មានបុគ្គលម្នាក់ផ្សេងបានបង្ខូចឈ្មោះនាង ហើយទើបអ្នកកាសែតធ្វើការចុះផ្សាយ ដោយរង់ចាំការបកស្រាយរបស់នាងនោះទេ គឺនាងនៅតែចោទប្រកាន់ថា អ្នកកាសែតបានផ្សាយបំប៉ោងខុសពីការពិត និងថាការបំផុសបំផុសបង្ខូចឈ្មោះនាងក្នុងនាមដែលនាងជាអ្នកតំណាងជាតិ។ ជុំវិញការប្រើរូបថតរបស់បវរកញ្ញាម្នាក់ច្រលំក្នុងព័ត៌មានរបស់នាង នាងបានចោទប្រកាន់ដដែលថា នោះជាចេតនារបស់ផ្ទះតារា ដើម្បីបំផ្លាញកិត្តិយសរបស់នាង និង បវរកញ្ញាម្នាក់នោះ ទាំងដែលគ្មានហេតុផលណាមួយ ដែលផ្ទះតារាត្រូវធ្វើរឿង ដូចការចោទប្រកាន់របស់នាងទាល់តែសោះ។ ក្នុងសារសំឡេងមួយ កញ្ញា សារី សុវត្តី បានចោទថាសារព័ត៌មានយើងខ្ញុំ គឺជាគ្នារបស់ ម៉ានីតា ទាំងមិនមើលពីអង្គហេតុដែលបានកើតឡើងថា តើ មុនមានការផ្សាយ តើមានការបង្ហោះជាសាធារណៈពីនាង ដែរ ឬទេ? នាងអះអាងថា មិនអាចយកនាងទៅពាក់ព័ន្ធនឹងការបង្ហោះនោះជាដាច់ខាត ដោយសារនាងគឺតំណាងជាតិ ដែលមិនអាចមានរឿងអាស្រូវ ដែលនេះគឺជាមនទទួលស្គាល់ចំពោះការបង្ហោះរបស់ ម៉ានីតា ដែលដាក់ឈ្មោះនាង និង រូបថតរបស់នាងចំៗនោះ។ នាងនៅតែបន្តប្រើពាក្យថា ក្រុមអ្នកកាសែតបានផ្សាយញុះញង់ ដែលការលើកឡើងរបស់នាងគឺផ្ទុយពីការពិតដែលកំពុងតែកើតឡើងចំពោះនាង ពីភាគីម្ខាងទៀត។ ក្នុងកិច្វសម្របសម្រួលមួយ ដើម្បីបញ្ចប់ការយល់ច្រលំណាមួយ ក៏នាងនៅតែបន្តចោទថា ការផ្សាយរបស់ផ្ទះតារា មានចេតនាបង្កើតរឿងអាស្រូវចំពោះនាង បំប៉ោងបញ្ហារបស់នាង មិនទទួលស្គាល់ទាល់តែសោះ ថាអ្វីដែលបានចុះផ្សាយគឺផ្អែកលើរឿងរ៉ាវដែលបានកើតឡើង។ នាងបានទាំងបន្តបំភិតបំភ័យលើវីជ្ជាជីវៈអ្នកសារព័ត៌មានផ្ទះតារា ដោយប្រើពាក្យមួយឃ្លាថា “បងកុំភ្លេចណាថាប្រទេសមានច្បាប់ អ្នកណាមានគំនិតអាក្រក់ចង់ញុះញង់ បង្កាច់បង្ខូចអ្នកណា គង់តែគេដឹង ហើយទទួលទោសទេ”។ ពាក្យមួយឃ្លានេះ គឺជាការបំបាក់ស្មារតីលើវីជ្ជាជីវៈអ្នកកាសែតស្របច្បាប់នៅកម្ពុជា ដោយមានន័យថា ចោទប្រកាន់ថា ក្រុមការងារផ្ទះតារា មានចេតនាបង្ខូចឈ្មោះនាង ទាំងដែលក្រុមការងារយើងខ្ញុំមិនស្គាល់នាង និងគ្មានហេតុផលណាមួយដែលត្រូវបង្កើតព័ត៌មាននោះ ប្រសិនបើគ្មានអ្នកបង្ហោះពីនាង។

ក្រុមការងារផ្ទះតារា សូមជម្រាបជូនសាធារណៈជន និង កញ្ញា សារី សុវត្តី អោយបានជ្រាបថា ក្រុមការងារយើងមិនបានទទួលសំណូកណាមួយពីកញ្ញា ម៉ានីតា ដូចន័យដែលនាងចង់សំដៅឡើយ(គ្នាបងឯង)។ ក្រុមការងារយើងខ្ញុំរីករាយរាល់ការបំភ្លឺ និង សម្រុះសម្រួលដើម្បីបញ្ចប់បញ្ហា។ ក្រុមការងារផ្ទះតារា សុំធ្វើការអភ័យទោស ចំណោះ កញ្ញាភុំ សោភ័ណ្ឌ Miss World កម្ពុជា ២០២០ ដែលក្រុមការងារយើងបានប្រើរូបរបស់នាង ដោយកំហុសអចេតនា ព្រោះស្មានថាជានាងផងដែរ។ ក្រុមការងាររបស់យើងខ្ញុំ នៅតែបញ្ជាក់ និង រក្សាជំហរថា អ្វីដែលយើងខ្ញុំបានផ្សាយគឺផ្សាយតាមអ្វីដែលបានកើតឡើង និង មានការសម្ភាសន៍ដោយផ្ទាល់ ពីភាគី កញ្ញា ម៉ានីតា ដែលបានចោទប្រកាន់នាង។ ប្រសិនបើក្រុមការងារយើងខ្ញុំ គឺជាបក្សពួកតែមួយនឹងកញ្ញា ម៉ានីតា ដូចការចោទប្រកាន់របស់នាង មិនមែនផ្ទះតារា បានធ្វើការផ្សាយព័ត៌មានភាគទី2 ជុំវិញការបំភ្លឺរបស់ លោក សន ពិសិដ្ឋ ដែលចេញមុខការពារតម្លៃរបស់នាង ដើម្បីអោយមានតុល្យភាពផ្នែកព័ត៌មាននោះឡើយ។ ពិសិដ្ឋ កាលពីថ្ងៃទី២៤ វិច្ឆិកា ដែលបានសារភាពថា ពិតជាមានទំនាក់ទំនងជាមួយនាង និង បានច្រានចោលការចោទប្រកាន់របស់ កញ្ញា ម៉ានីតា ដើម្បីអោយមានតុល្យភាពផ្នែកព័ត៌មាននោះឡើយ។ ក្រុមការងារយើងខ្ញុំ នៅតែចាត់ទុកថា ការចោទប្រកាន់របស់នាង គឺជាការលាបពណ៌ និង ដាក់សម្ពាធបំពានលើសេរីភាពក្នុងការទទួលបានព័ត៌មានរបស់អ្នកសារព័ត៌មាន ខណៈនាងបែរជាទាមទារអោយដករូបរបស់នាងចេញពីពត៌មាន ទាំងដែលអ្នកបង្ហោះ គឺបានយកនាងជាផ្ទាំងស៊ីបនោះ។ នាងថែមទាំងបានលើកឡើងថា បានធ្វើអោយប៉ះពាល់ដល់ក្រុមហ៊ុន Miss World Cambodia ដោយថាក្រុមហ៊ុននឹងចាត់វិធានការ ដែលនេះគឺជាបំភិតបំភ័យ ដល់ស្ថាប័នផ្ទះតារាទាំងមូល។ តើអាចឬទេ ដែលនាងគឺបវរកញ្ញា Miss World ហើយពេលផ្ទុះរឿងអាស្រូវ បែរជាអ្នកកាសែតបញ្ជាក់ក្រេឌីតថានាងគឺជា Miss World កម្ពុជា 2021 បែរជារងការចោទប្រកាន់ថាបានធ្វើអោយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក្រុមហ៊ុន ទាំងដែលមុននាងគ្រងមកុដ គឺមហាជនគឺជាអ្នកគាំទ្រដ៏ធំ។ សំណេរមួយ ដែលផ្ទះតា មិនអាចទទួលយកបានគឺនាងបានសរសេរសំណេរចុងក្រោយថា “បងកុំភ្លេចណាថាប្រទេសមានច្បាប់ អ្នកណាមានគំនិតអាក្រក់ចង់ញុះញង់ បង្កាច់បង្ខូចអ្នកណា គង់តែគេដឹង ហើយទទួលទោសទេ”។ មួយឃ្លានេះ គឺជាការគំរាមកំហែង បំភិតបំភ័យផ្នែកស្មារតីដ៏ធ្ងន់ធ្ងរមួយ ដល់វីជ្ជាជីវៈមកលើស្ថាប័នយើងខ្ញុំ ដោយ
ចោទប្រកាន់ទាំងស្រុង ថាអ្វីដែលយើងបានផ្សាយ គឺគ្មានអ្នកណាបានបង្ហោះ តែជាការកើតឡើងពីគំនិតអាក្រក់របស់ក្រុមការងារយើងខ្ញុំ ដើម្បីធ្វើបាបនាង និង មានខ្លឹមសារយ៉ាងច្បាស់ថា នឹងប្រើផ្លូវច្បាប់ធ្វើអោយស្ថាប័នរបស់យើងខ្ញុំ ចូលក្នុងរង្វង់ទោសអោយបាន ដែលនេះគឺជាការបំបាក់ស្មារតី ដល់អ្នកសារព័ត៌មានក្នុងការទទួល និង ផ្សព្វផ្សាយព័ត៌មាន។ យ៉ាងណាមិញ ក្រុមការងារយើងខ្ញុំជឿជាក់ថា នាងនឹងបើកចិត្តទូលាយទទួលស្គាល់នូវអ្វីដែលគេបានបង្ហោះ ព្រោះរវាងនាង និង ក្រុមការងារយើងខ្ញុំមិនធ្លាប់ស្គាល់គ្នា ឬ មានគំនុំនឹងគ្នា ដូចអ្វីដែលនាងចោទថា យើងខ្ញុំមានចេតនាបំផ្លាញកិត្តិយសនាង ដូចដែលនាងលើកឡើងឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here