យោងតាមការបង្ហោះរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាត បានបញ្ជាក់ថា ឯកឧត្តម បានអនុញ្ញាតិឱ្យ សហគ្រិនស្រ្តីម្ចាស់ក្រុមហ៊ុន ដឹកនាំដោយលោកស្រី ម៉ែន ថារ័ត្ន នាយិកាក្រុមហ៊ុនកែសម្ផស្ស E.M Beauty Clinic និងលោក លោកស្រីជាប្រធាន អគ្គនាយក និងអគ្គនាយិកា ក្រុមហ៊ុនចំនួន ៨ទៀត ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ដើម្បីអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។ នៅក្នុងពិធីនោះ លោកជំទាវ ម៉ែន ថារ័ត្ន ដែលជាអគ្គនាយិកាហាងកែសម្ផស្ស EM Beauty Clinic ក៏បានលើកឡើងពីការរីកចំរើននៃវិស័យកែសម្ផស្សនៅកម្ពុជា និង បានលើកឡើងថា ក្នុងនាមជាម្ចាស់ហាងកែសម្ផស្ស លោកស្រី និង ម្ចាស់អាជីវកម្មផ្សេងទៀត ក៏ជំរុញនូវប្រសិទ្ធិភាព និង វិជ្ជាជីវៈនៃអាជីវកម្ម ដើម្បីធានានូវសុវត្ថិភាពផងដែរ៕
ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតអោយលោកជំទាវ ម៉ែន ថារ័ត្ន ដឹកនាំក្រុមការងារសម្ដែងការគួរសម
0