អ្នកនាង សារ៉ាយ សក្ខណា បានមកដល់ស្រុកខ្មែរប៉ុន្មានថ្ងៃមកហើយ ដោយបាននាំកូននិងប្តីមកលេង ម្តាយនាងបងប្អូន និង មើលការងារក្នុងហាងរបស់នាង នៅម្តុំទួលគោក។នាងនៅតែជាតារាពេញ និយមដដែល ព្រោះគ្រាន់តែដឹងថា មកដល់ស្រុកខ្មែរភ្លាម បណ្តាហាងមួយចំនួន ហៅនាងថតភ្លាមៗមិនទាន់បាត់ហត់។ ពិសេសផ្នែកសំអាងការ រហូតគេនាំគ្នានិយាយថា សារ៉ាយ សក្ខណា ជារាជនីសំអាងការ ថតពេលណាហុងស៊ុយហាងទាំងនោះណាស់ ទើបមិនរំលងនាងបាន។
អ្នកស្រីសម្ផស្ស ម្ដាយសសក្ខណា បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទកាលពីររសៀលថ្ងៃទី១៥ខែវិច្ឆិការថាសក្កណា មកដល់ស្រុកថ្ងៃទី១៣ខែវិច្ឆិការ ហ្នឹងហើយអ្នកស្រីភ្ញាក់ផ្អើលខ្លាំងណាស់ព្រោះកូននិងចៅៗមកលេងស្រុកSurprise មិនឲ្យដឹងមុនទេ។ម្ដាយសក្ខិណា បន្ថែមថាគាត់ខានបានជួបកូននិងថៅៗជិត២ឆ្នាំមកហើយតាំងពីផ្ទុះកូវីដនេះ ហេតុនេះហើយរំភើបខ្លាំងដែលបានពួកគេមកលេង។អ្នកស្រីក៍បានឲ្យដឹងថាសក្ខណា មកលើកនេះអាចនៅលេងពី២ទៅ៣ខែឯណ្ណោះព្រោះគេមកការប្អូនប្រុសពៅឈ្មោះសារ៉ាយ ដានីត នៅថ្ងៃទី១៦ខែមករាឆ្នាំ២០២២ខាងមុខនេះផងនិងមកកម្សាន្ដផង។នៅថ្ងៃទី២៨ខែវិច្ឆិការនេះអ្នកស្រីនិងសក្ខណា និងប្ដីព្រមទាំងកូនៗពួកគេនឹងទៅដើរលេងនៅខេត្តសៀមរាបផងជូនប្អូនជិតរៀបការនោះទៅថតPre-Wedding នៅទីនោះផងដែរ។ចំពោះសក្ខណា នាងបានបញ្ជាក់ថា បើមានពេលនាងថតសម្តែងខ្លះៗ តែបើមិនសូវមានតាមហ្នឹងក៍បាន ។យ៉ាងណានាងឈ្លៀតបានគឺមិនចោលសិល្បៈទេ ព្រោះស្រឡាញ់ហើយទស្សនិកជនក៍ នៅគាំទ្រទើបនាងរំភើបចិត្តហើយបន្តការងារចាស់នេះ ដដែល។
គូររំលឹកថាសារ៉ាយ សក្ខណា បានរៀបការជាមួយលោកមេធាវីកែវ ប៊ុនមេត្រី កាលពីថ្ងៃទី១២ខែធ្នូឆ្នាំ២០១២ ហើយចំណងស្នេហ៍ជាង៨ឆ្នាំនេះពួកគេទទួលបានកូន២នាក់កូនទី១ស្រីឈ្មោះMataysia អាយុជាង៧ឆ្នាំ និងកូនទី២ឈ្មោះព្រីនស្ទីន អាយុជាង២ឆ្នាំ។អ្នកស្រីសម្ផស្ស បន្ថែមថាសសក្ខណា មកលើកនេះបានយូជាងលើកមុនៗដោយសារតែមើលមុខជំនួញ(គ្លីនិករក្សារសម្ផស្ស)ផងដែរហើយទោះជាពេលនេះសក្ខណា មានស្វាមីនិងកូន២នាក់ទៅហើយក្ដី តែនាង មើលទៅនៅតែមានរូបរាងធម្មតាដូចមុនមិនស្គមពេក ហើយក៍មិនឡើងគីឡូជ្រុលដែរ។