ក្នុងនាមជាអ្នកជំនួញស្រី អ្នកនាង សុខ គន្ធា ក៏ត្រូវបានគេចាត់ទុកថា គឺជាអ្នកជំនួញដែលខ្លាំង និង ជោគជ័យម្នាក់ផងដែរ។ ក្រៅពីជាថៅកែលក់ម៉ូតូធំមួយ នៅជិតសាលាទឹកល្អក់ មុខឃ្លាំងរំសេវ អ្នកនាង ក៏ជាម្ចាស់ប្រេនគ្រឿងសម្អាងធំមួយ ដែលមានទីផ្សារនៅលើទីផ្សារម្នាក់ផងដែរ។ អ្នកនាងក៏ត្រូវគេឃើញមានហ្វេនគាំទ្រមិនអន់ដែរ ទើបរាល់ការ Live របស់អ្នកនាង គឺមានអ្នកចូលទស្សនាច្រើនៗ ជាពិសេសពេលអ្នកនាងLive ពីការលក់ម៉ូតូ និង បង់រំលោះម៉ូតូ។ អ្នកនាងកាន់តែមានអ្នកចាប់អារម្មណ៍ នៅពេលបង្អួតឈុតអប្សរាមុននេះ ដោយគេមើលឃើញថា ថ្វីត្បិតតែអ្នកនាង មានទម្រង់មុខជាកូនកាត់ចិនច្រើនជាងខ្មែរ តែនៅពេលគ្រងឈុតបែបនេះ ក៏ទាក់ភ្នែក និង ស្អាតមួយបែបផងដែរ។ អ្នកនាង បានបង្ហោះនៅលើហ្វេសប៊ុកថា សប្បាយចិត្តដែលបានចូលគ្រងឈុតរបស់ខ្មែរមួយនេះ ហើយអ្នកគាំទ្រក៏មិនតិចដែរ សរសើរថា នេះគឺជារួមចំណែកលើកស្ទួយវប្បធម៌ខ្មែរ អោយបរទេសស្គាល់ ក្នុងនាមអ្នកនាង គឺជាតារាអនឡាញមានប្រជាប្រិយភាពមួយរូប។ យ៉ាងណាមិញការគ្រងឈុតបែបខ្មែរ និង ទម្រង់បុរាណ មិនមែនជាលើកទី១របស់អ្នកនាងនោះទេ ដោយកន្លងមកគេឃើញអ្នកនាងគ្រងឈុតក្នុងសម័យលង្វែក និង ទម្រង់បុរាណខ្លះៗរួចមកហើយ ដោយគ្រាន់តែការគ្រងឈុតបែបអប្សរានេះ គឺមើលទៅបញ្ចេញសម្រស់ឡើងឆ្វាចតែម្ដង ជាមួយពណ៌ដ៏ស្រស់ឆើតឆាយ នៃស្បៃ និង សំពត់ដែលបានគ្រង៕