បន្ទាប់ពីបានទទួលជោគជ័យ ក្នុងការបង្កើតកម្មវិធីសិល្បៈបំផុសពីបញ្ហាអេដស៍ កាលពីថ្ងៃទី01ធ្នូ​ ឆ្នាំ2021 ដើម្បីអបអរទិវាអេដស៍ពិភពលោក​ ក្រុម Impulse Phnom Penh បានអះអាងថា នឹងបន្តយុទ្ធសាស្ត្រធ្វើយុទ្ធនាការនេះបន្តទៀត ដោយនឹងដឹកនាំសិល្បករល្បីៗអោយបានកាន់តែច្រើនដើម្បីចូលរួម។

លោក គង់ ប៊ុនថន អ្នកសម្របសម្រួលការងារនេះ នៅកម្ពុជាបានបញ្ជាក់ថា សកម្មភាពសិល្បៈនៅក្នុងឆ្នាំនេះទទួលបានជោគជ័យជាងឆ្នាំកន្លងទៅ ដោយលោកចាត់ទុកថា នេះគឺជាការផ្សព្វផ្សាយមួយប្រកបដោយប្រសិទ្ធខ្ពស់ក្នុងការបញ្ជ្រាបពីបញ្ហាអេដស៍។ លោកថាសកម្មភាពដែលបានធ្វើឡើងនេះ មានការចូលរួមពី អង្កការ​ AHF Cambodian , KHANA, UNIADs ,HACC , CPN+ ក្នុងនោះក៏មានក្រុម Impusle Phnom Penh ដែលបានប្រារព្ធកម្មវិធីនេះឡេីងតាមប្រពន្ធអនឡាញផងដែរ។ កម្មវិធីនេះមានការចូលរួមពីសំណាក់តារាចាស់ថ្មីជាច្រេីនដួងព្រមទាំងក្រុមតារារបស់ក្រុមអុីមភលភ្នំពេញផងដែរ។ ក្រុមសិល្បៈបានរៀបចំវេទិការកំសាន្តសប្បាយ និងកិច្ចសម្ភាសន៍ចែករំលែកចំណេះដឹងដល់អ្នកទស្សនា។ កម្មវិធីទិវាអេដស៍ពិភពលោក មានគោលបំណងផ្ញេីសាររំលឹកដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងមូល​ សូមកុំភ្លេចអេដស៍ព្រោះអេដស៍ត្រូវបានរាប់បញ្ចូលជាជម្ងឺរាលត្បាតសកលរួចទៅហេីយ។ លោក​ គង់​ ប៊ុនថន​ ដែលជាអ្នករៀបចំកម្មវិធីនេះ​ បន្តថាក្រុមអុីមភលភ្នំពេញនិងរៀបចំកម្មវិធីប្លែកៗជាងច្រេីន​ ដេីម្បីជាការអប់រំក៏ដូចជាការកម្មវិធីកំសាន្តដែលបង្គប់ដោយអត្តន័យអប់រំដល់បងប្អូនជាបន្តទៀត​ ហេីយក៏ថ្លែងអំគុណចំពោះម្ចាស់ឧបត្ថមកម្មវិធី​ សិល្បៈ​ករ​ សិល្បៈ​ការនី​ និង​តារា​ចម្រៀង​ តារា​សម្ដែង​ទាំងអស់ដែលបានរួមគ្នាក្នុងការកសាងកម្មវិធីនេះអោយកាន់តែមានការចាប់អារម្មណ៍​ ជាពិសេស​សូមថ្លែងអំណរគុណចំពោះស្ថានបន្ត័ដែលចូលរួមសហការណ៍ក្នុងកម្មវិធីនេះ​ ដូចជា​ សារព័ត៌មាន​ផ្ទះតារា​ បណ្តាញចតុមុខ​ New Song Studio , SNB media official , Good Friend Clinic ព្រមទាំង Moment Plus studio។

LEAVE A REPLY

Please enter your comment!
Please enter your name here