ក្រោយកុងត្រាលក់ផ្ដាច់ផលិតផលសារ៉ាយសមុទ្រមួយប្រភេទ គេកាន់តែមើលឃើញថា នាយឃ្លោក កាន់តែជោគជ័យក្រោយពីឈប់កំប្លែង។ លោកមិនត្រឹមតែបានក្លាយជាថៅកែមានប្រាក់ម៉ឺនដុល្លាររស់ស្រួលតែម្យ៉ាងទេ តែក៏បានរួមចំណែកជួយសង្គម ជួយសិល្បករខ្វះខាត និង បានប្រកាសផ្ដល់ដើមទុនដល់អ្នកសិល្បករទាំងនោះ ដោយមិនអោយប្រើដើមទុននោះផង។
លោកឧកញ៉ា ទុំ សារ៉ុត ហៅនាយឃ្លោក បានអះអាងថា លោកបោះបង់សិល្បៈ ដោយលែងទទួលសម្ដែងក៏ពិតមែន ប៉ុន្តែមិនបានបោះបង់អ្នកសិល្បៈនោះទេ គឺនៅតែមានទឹកចិត្តចំពោះអ្នកសិល្បៈដូចគ្នា។ លោកថា ក្រុមហ៊ុន Evo រាល់ថ្ងៃគឺលក់តែផលិតផលសុខភាពតែប៉ុណ្ណោះ ហើយដោយសារតែផលិតផលដែលលោកនាំចូលសុទ្ធតែធានានូវគុណភាពស្ដង់ដារ ទើបក្រុមហ៊ុនមួយនេះទទួលបានផ្លែផ្កាខ្លាំង។ យ៉ាងណាមិញលោកថា ទម្រាំទទួលបានជោគជ័យដួចសព្វថ្ងៃ គឹលោកទទួលផលវិបាកឆ្អែតឆ្អន់ហើយ ដោយកាលពីមុនគឺខំ Live តាមវិទ្យុផង តាមផេកផង ហើយគ្មានអ្នកណាស្ដាប់ គ្មានអ្នកណាជឿនោះទេ ដោយសារតែផលិតផលរបស់ក្រុមហ៊ុននៅក្នុងពេលនោះ មិនសួវមានអ្នកស្គាល់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផលិតផល EVO កាន់តែមានការទទួលស្គាល់ ហើយដោយសារតែមានលទ្ធភាពកើបចំណូលបានខ្លាំង ទើបលោកសម្រេចចិត្តឈប់សិល្បៈ តែមិនចោលសិល្បៈនោះទេ គឺនៅតែបន្តគិតគូរ។ លោកគម្រោងនឹងចុះសួរសុខទុក្ខដល់ប្ដី ឬ ប្រពន្ធ របស់សិល្បករដែលចែកឋានទៅ ដោយគ្រោងផ្ដល់អាហារបំប៉នអោយថែទាំសុខភាព និង គ្រោងទាំងពាំនាំសុខទុក្ខគ្រួសារសិល្បករទាំងនោះ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់។