សុគន្ធកញ្ញា បានព្យាយាមធ្វើខ្លួនអោយស្ងប់ស្ងាត់មួយរយៈចុងក្រោយនេះ ទៀតសិនដើម្បីទុកពេលវេលា បំបែកទីផ្សារនៅឆ្នាំក្រោយ។ នាងសុខចិត្តបណ្តោយខ្លួនអោយទៅតាមពេលវេលាមួយឆ្នាំនេះសិន ។ នៅឆ្នាំក្រោយ២០២២ អ្នកនាងនៅមានផែនការ ច្រើនដើម្បីវាយលុកទីផ្សារជាថ្មី។ហ្វេនៗនិយាយថា ទោះជាអ្នកនាងមិនអាចផ្ទុះបទឆ្នសំនេះតែ អ្នកនាងនៅតែខ្លាំងមិនងាយបាក់។
ទោះជាក្រោយមានស្វាមីនិងកូន១ឱក សុគន្ធកញ្ញា មិនសូវល្បីល្បាញរន្ទឺកេរ្តិ៍ឈ្មោះខ្លាំងដូចកាលនៅក្រមុំក្ដី ប៉ុន្ដែអ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីតាមប៉ុស្ដិ៍ទូរទស្សន៍ថាសុគន្ធកញ្ញា ស្ងាត់យ៉ាងណាក៍នាងនៅតែមានតម្លៃខ្លួនថ្លៃដូចមុនដដែលទេ។ប្រភពនោះបានឲ្យដឹងថាការមិនព្រមទម្លាក់តម្លៃនោះដោយសារតែសុគន្ធកញ្ញា ត្រូវបានថៅកែចង់ចងជើងឲ្យច្រៀងតែប៉ុស្ដិ៍ហង្សមាសមួយ ប្រសិនបើស្ថានីយ៍ណាមិនហ៊ានជួលក៍អត់បញ្ហារដែរ ហេតុនេះហើយបានជាតម្លៃខ្លួននាងនៅតែរក្សារដូចកាលនៅលីវដដែល។អ្វីដែលគូរឲ្យចាប់អារម្មណ៍ទោះជាសុគន្ធកញ្ញា មិនទាន់មានបទផ្ទុះខ្លាំងដូចមុនមែន ប៉ុន្ដែនាងនៅតែជាតារាហង្សមាសដែលត្រដុំត្រសងជាមួយរ៉េត ស៊ូហ្សាណា ក្នុងការក្ដាប់ស្ពតពាណិជ្ជកម្មធំៗជាងតារាផ្សេងៗទៀតរបស់ហង្សមាស។
ឱក សុគន្ធកញ្ញា បានចេញសម្រុកមួយប្រាវមុននេះតាមរយៈការចេញបទថ្មី”រស់ជាខ្លួនឯង” និងបទ”Bad Boy អែបកៀន”ជាដើម ប៉ុន្ដែការគាំទ្រត្រឹមមធ្យមប៉ុណ្ណោះ មិនភ្លូកទឹកភ្លូកដីកាលនាងនៅលីវឡើយ។ទោះជាយ៉ាងណាសុគន្ធកញ្ញា កំពុងរស់នៅយ៉ាងមានក្ដីសុខបំផុតក្នុងជីវិតក្រោយមានស្វាមីនិងកូន១នេះព្រោះនាងទទួលបាននូវអ្វីៗគ្រប់យ៉ាងដែលបានប៉ងពីមុន ពិសេសគឺស្វាមីនាងលោកសុខលី ដែលធ្លាប់តែលេចឭថាមានស្រីស្នេហ៍ជាតារាស្រីស្អាតៗមុនរៀបការនោះ ពេលនេះប្អូនថៅកែហង្សមាសរូបនេះស្រលាញ់តែសុគន្ធកញ្ញា ម្នាក់គត់ដោយហៅនាងថាជាឧត្តមភរិយាៗគ្រប់ពេលទៀតផងទើបធ្វើឲ្យតារាកូន១តែងតែបញ្ចេញនូវស្នាមញញឹមនិងសុភមង្គលក្នុងគ្រួសារជាញឹកញាប់ធ្វើឲ្យមិត្តរួមអាជីពមិនតិចទេ ដែលច្រណែននាងព្រោះតែប្អូនថ្លៃថៅកែហង្សមាសរូបនេះជោគជ័យទាំងអាជីពចម្រៀងនិងស្នេហាព្រមគ្នាតែម្ដង។