ក្នុងរយៈពេលចុងក្រោយ គេចាប់អារម្មណ៍ថា ម្ចាស់ក្រុមហ៊ុន មួយឡេង ប៊ីយូធី ដែលត្រូវបានគេស្គាល់ថា គឺជាម្ចាស់ប្រេនផលិតផល ML7 និង MMQueen ដែលរួមមានសាប៊ូកក់សក់ និង ផលិតផលថែរក្សាសម្រស់នោះ កាន់តែសកម្ម និង ជិតស្និទ្ធិ ជាមួយនឹងសកម្មភាពសប្បុរសធម៌។ លោកជំទាវត្រូវបានមហាជនកោតសរសើរមិនតិចទេ ដែលទោះជាស្វាមីមានងារជាឯកឧត្តម តែលោកជំទាវនៅតែដាក់ខ្លួន និង ធ្វើខ្លួនយ៉ាងសាមញ្ញ ក្នុងកិច្ចការសង្គម។ ជាក់ស្ដែងនៅថ្ងៃ២៤ កក្កដា មុននេះ លោកជំទាវ និង ស្វាមី ក៏បានបង្ហាញខ្លួន ក្នុងកម្មវិធីបរិច្ចាគជួយដល់សត្វដំរី ដែលបានធ្វើឡើងនៅសណ្ឋាគារ Raffles le Royal Phnom Penh ផងដែរ
Le

រាល់សកម្មភាពសប្បុរសធម៌ដែលបានធ្វើឡើងនោះ គេតែងឃើញវត្តមាន លោកឧត្តមសេនីយ៍ទោ ប៊ន សំអាត ជាស្វាមី បង្ហាញខ្លួន ជាមួយលោកជំទាវ ស្រឿន វ៉ាន្នី ដែលជាអគ្គនាយិកាក្រុមហ៊ុន មួយឡេងប៊ីយូធីជាប្រចាំ ដែលបង្ហាញកាន់តែច្បាស់ថា លោកជំទាវ និង ស្វាមី គឺបុគ្គលដាក់ខ្លួនគួរសរសើរ។ សកម្មភាពចែកអំណោយដដែលជាដដែលនោះ លោកជំទាវ ធ្វើឡើងដើម្បីឆ្លើយតបនឹងឥទ្ធិពលអាក្រក់ពីកូវីត១៩ ដែលធ្វើអោយបងប្អូនក្រីក្រមួយចំនួនមានបញ្ហាខ្វះខាត។ លោកជំទាវត្រូវគេឃើញដឹកនាំជំនួយរួមមាន សាប៊ូកក់សក់ គ្រឿងឧបភោគបរិភោគ និង ថវិកាជាច្រើន ជួយដល់អ្នកខ្វះខាត ដោយមានស្វាមីអមជាប្រចាំ។ ក្រៅពីធ្វើសកម្មភាពសប្បុរសធម៌ទាំងនោះ លោកជំទាវក៏បានបើកទូលាយអោយអ្នកដែលមានស្ថានភាពជីវភាពមិនអំណោយផល ក្លាយជាតំណាងចែកចាយរបស់ក្រុមហ៊ុន ដោយលោកជំទាវនឹងបង្ហាត់បង្រៀនដោយផ្ទាល់ពីជំនាញលក់អនឡាញផងដែរ ដើម្បីជួយអោយអ្នកដែលមានបំណងចង់ចាកចេញពីភាពខ្វះខាតទាំងនោះ អោយមានប្រាក់ចំណូលជាប្រចាំ។ លោកជំទាវមានប្រសាសន៏ថា ជំនួយសម្រួលបានតែមួយពេលប៉ុណ្ណោះ ប៉ុន្តែបើមានជំនាញ ហើយមានសមត្ថភាពរកចំណូលគឺរស់មួយជីវិត។ ដូច្នេះហើយទើបលោកជំទាវថា ក្រុមហ៊ុនមួយឡេងនឹងផ្ដល់ឱកាសអោយបុគ្គលដែលអស់សង្ឃឹមហើយមានជីវភាពខ្សត់ខ្សោយអោយក្លាយជាតំណាងចែកចាយរបស់ខ្លួន ដោយមិនមែនផ្ដល់ឱកាសជូនតែតំណាងចែកចាយដែលមានសមត្ថភាព និង មានថវិកាកាត់ស្តុកធ្វើជាតំណាងចែកចាយពីក្រុមហ៊ុននោះទេ។ យ៉ាងណាមិញលោកជំទាវថា ការផ្ដល់ជូនក៏ត្រូវផ្អែកលើឆន្ទៈរបស់អ្នកខ្សត់ខ្សោយនោះផងដែរ ដោយមិនមែនគ្រាន់តែចង់ហើយគ្មានឆន្ទៈធ្វើអោយជោគជ័យនោះទេ។

គួរបញ្ជាក់ផងដែរថា លោកជំទាវ ស្រឿន វ៉ាន្នី អគ្គនាយកក្រុមហ៊ុនមួយឡេងប៊ីយូធី ត្រូវបានគេស្គាល់ថា កាន់តែជោគជ័យខ្លាំងនៅក្នុងមុខជំនួញអនឡាញ ជាពិសេសក្នុងការវាយលុកទីផ្សារលើផលិតផលសាប៊ូកក់សក់ និង ឈុតកាបមុខ ដែលសុទ្ធតែជាប្រេនល្បីៗ មកពីថៃ កូរ៉េ និង ជប៉ុន ដោយផលិតផលទាំងនេះ ក៏មានតំណាងចែកចាយច្រើនឡើងផងដែរ ទើបធ្វើអោយលោកជំទាវកាន់តែចូលរួមចែករំលែកក្នុងកិច្ចការមនុស្សធម៌៕

LEAVE A REPLY

Please enter your comment!
Please enter your name here