តារាចម្រៀង ពេជ្រ សោភា បានធ្វើអោយមហាជន ភ្ញាក់ផ្អើលដោយសារ តែនៅរក្សាបានតួនាទី ជាគណៈកម្មាការ បានយ៉ាងល្អ ក្នុងពេលបង្ហាញខ្លួនជាថ្មី។ អ្នកនាងបាន ប្រើប្រាស់សមត្ថភាព បានល្អក្នុងការវាយតម្លៃបេក្ខភាព មកប្រឡង។ម្ល៉ោះហើយទើប នៅខាងស្ថាប័នផលិតកម្ម ហង្សមាសនៅ តែចាត់ទុកថា ពេជ្រ សោភា ជា តារាសំខាន់ មានជំនាញពិត ប្រាកដក្នុងការផ្តល់តួនាទីអោយ បំពេញការងារ។
ពេជ្រ សោភា ឆក់បានតំណែងគណៈកម្មាការកម្មវិធីប្រលងចម្រៀងBeat The Best របស់ហង្សមាសដែលតួនាទីនេះសាកសមជាមួយសម្ថភាពរបស់នាងចាប់អាជីពចម្រៀងរយៈពេលជាង១៦ឆ្នាំនៅផលិតកម្មធំនេះមានបទពិសោធន៍យ៉ាងជោគជាំនោះ។យ៉ាងណាការរក្សារតំណែងជាCoach កម្មវិធីប្រលងចម្រៀងThe Voice Cambodia រដូវកាលថ្មីបានឬអត់នោះត្រូវបានសោភា ធ្លាប់ប្រាប់ថានាងមិនអាចនិយាយទុកមុនបានឡើយ។ប៉ុន្ដែក្រោយស្ងប់ស្ងាត់កូវីដបន្ដិចសោភា អង្គុយកៅអីធ្វើជាគណៈកម្មាការBeat The Best បញ្ជាក់ថានាងមិនត្រូវបានថៅកែមើលរំលងនោះទេ បើទោះជាកន្លងមកគេមើលឃើញថាតំណែងធំៗជាគណៈកម្មាការនិងគ្រូបង្វឹកក្នុងកម្មវិធីប្រលងចម្រៀងរបស់ហង្សមាសស្ថិតក្នុងកណ្ដាប់ដៃឱក សុគន្ធកញ្ញា ព្រោះប្ដីនាងលោកអ៊ឹង សុខលី ជាអ្នកគ្រប់គ្រងទាំងអស់ក្ដី ប៉ុន្ដែពេលនេះសោភា ចាប់ផ្ដើមចេញមុខមាត់ច្រើនជាងមុនហើយ។យ៉ាងណាសំណួរដែលមហាជនចង់ដឹងនោះថាតើតំណែងទាំង៣របស់អតីតតារាចម្រៀងហង្សមាសកំពូលតារាចម្រៀងព្រាប សុវត្ថិ ដែលកំពុងនៅទំនេរក្នុងនោះមានដូចជាCambodian Idol ,The Voice Kids Cambodia និងCambodian Idol Junior នោះត្រូវបានធ្លាក់មកលើពេជ្រ សោភា ជាអ្នករ៉ាប់រងខ្លះឬថៅកែនឹងប្រគល់ទៅឲ្យលោកខេមរៈ សិរីមន្ដ ទាំងអស់ឬយ៉ាងណានោះនៅមិនទាន់ត្រូវបានអ្នកដឹកនាំកម្មវិធីទាំងនោះទម្លាយចេញឡើយដោយលោកវណ្ណា ធ្លាប់ប្រាប់ថាថ្នាក់ដឹកនាំមិនទាន់គិតដល់ចំណុចទាំងនោះទេ ទោះជាបណ្ដារកម្មវិធីទាំងនោះបានផ្សព្វផ្សាយពីការត្រៀមដំណើរការនៅរដូវកាលថ្មីឆាប់ៗនេះក្ដី។
គូររំលឹកថាពេជ្រ សោភា បានលែងលះជាមួយអតីតប្ដីលោកឡៅ ឆលី ដែលជាអាណិកជនខ្មែរមកពីអាមេរិកកាលពីឆ្នាំ២០១៦ ហើយនាងមានបុរសក្រៅស្រុកតាមស្នេហាតែសោភា ថានាងសុំបឹទបេះដូងប្រុសនៅឯនាយសមុទ្រហើយព្រោះចង់សាងស្នេហ៍”ជួញជិត ប្រសើរជាងជួញឆ្ងាយ”។សោភា ថាតាំងពីធ្លាក់ខ្លួនមេម៉ាយមកជីវិតនាងពោពេញទៅដោយសេរីភាពពេញទំហ៊ឹងតែម្ដងតែពេលខ្លះនាងបែជាផ្ដល់ចម្លើយរឿងរៀបការនេះខុសៗគ្នាទៅវិញដូចជាថាចង់រៀបការពេលស្ងាត់កូវីដទាំងស្រុង និងជូនកាលថានាងធ្លាប់រៀបការម្ដងទៅហើយអីចឹងមិនចង់រៀបការជាលើកទី២នោះទេ។មហាជនរងចាំមើលថាអនាគតស្វាមីថ្មីរបស់ពេជ្រ សោភា ជាលោកឆឹម សក្កដា មែនឬមួយនាងមានជម្រើសស្នេហ៍ប្រុសផ្សេងតែលាក់មុខ?