តារាចម្រៀងសំឡេង ស្រួយស្រេះ ផន ស្រីខួច បានក្លាយជាគណៈកម្មាការ ដាក់ពិន្ទុប្រឡងចម្រៀងមួយ លំដាប់ពិភពលោក ដោយមានការដាក់ពាក្យ ប្រកួតពីបេក្ខជន ជាច្រើនផ្តុំគ្នា សម្តែងយកភាពលេចធ្លោ។ កម្មវិធីនោះ បានចាក់ផ្សាយសប្តាហ៍ទី១ ឃើញថា មានការទាក់ទាញ គួរសម។ អ្នកប្រឡងសំឡេងល្អៗ ឯអ្នកដាក់ពិន្ទុទៀតសោត ឃើញថាសុទ្ឋតែឆ្អិន ក្នុងវិស័យចម្រៀង កាន់តែធ្វើអោយផ្ទុះការគាំទ្រ។
ផន ស្រីខួចដែល មានសំឡេងច្រៀង យ៉ាងរណ្តំបែប បទមនោសញ្ចេតនា ឃើញថា ការប្រើ សមត្ថភាពវាយតម្លៃទឹកដម សំឡេងរបស់បេក្ខជននីមួយៗ ស្តែងចេញមកមានភាពច្បាស់លាស់ យល់តាក់តិចរបៀបច្រៀង។ ដ្បិតថានាង មានការចូលរួមវាយតម្លៃ លើកាេ ប្រឡងចម្រៀងលើកទី១មែន ។ ប៉ុន្តែតារាស្រីម្នាក់នេះ ហាក់មិនបុកពោះឬ ព្រួយឡើយឯ មហាជនបានមើល នាងវាយតម្កៃ សុទ្ឋតែយល់ថា ស្រីខួច ច្បាស់លាស់ផ្នែកចម្រៀង មិនធម្មតា ទើបបានក្លាយជាគណៈមេប្រយោគ ដ៍សំខាន់នេះបាន។
កម្មវិធីប្រឡងចម្រៀងថ្មីមួយ បានបង្កើតឡើងជាថ្មីម្តងទៀត ក្រោមការរៀបចំពីស្ថានីយ៍ទូរទស្សន៍ហង្សមាស។ គណៈកម្មាការវាយតម្លៃ បេក្ខជន ឃើញសុទ្ឋតែជាតារាល្បីល្បាញលំដាប់ៗ ៤រូបមាន ពេជ្រ សោភា ឆន សុវណ្ណរាជ ផន ស្រីខួច និង លោក នីកូ។ ពួកគេទាំង៤ ត្រូវបំពេញកិច្ចការ សំខាន់នេះ អោយល្អ បំផុតដើម្បីរក អោយឃើញ បេក្ខភាពណា ជើងខ្លាំងបំផុត។ ពិសេសមិនអាចយក ភាពកម្សត់របស់បេក្ខជន អាណិតអោយ ជាប់ក្រៅពីមានសំឡេង និងការដាក់អារម្មណ៍ទៅតាម ប្រភេទបទប៉ុណ្ណោះ។














