យោងតាមការបង្ហោះ របស់ អ្នកនាង ម៉ានីតា អតីតគូស្នេហ៍លោក សន ពិសិដ្ឋ និង ជាគូជម្លោះដ៏ស្រួចស្រាល របស់ កញ្ញា សារី សុវត្តី បានបញ្ជាក់កាលពីល្ងាចថ្ងៃទី៨ ធ្នូ ឆ្នាំ២០២១ ថា “វ៉ុលថ្មីទៀតហើយ ទើបចេញថ្ងៃនេះ ប្តឹងខ្ញុំតទៀត មុនប្តឹងខ្ញុំត្រឹមបរិហាកេរ្តិ៍ជាសាធារណៈ ឥទ្បូវថែមប្តឹងខ្ញុំ #គំរាមថានឹងសម្លាប់😂 បានពាក្យហ្នឹងពីណាអូន? ហើយអស់បទចោទបងនៅ ពៅមាស ដាក់អោយអស់មក👏🏻 បងគំរាមសំលាប់ពៅតាំងពីថ្ងៃណា ម៉ោងណា នាទីណា ជួយចេញភក្តុតាងអោយបងមើលផង ? ជួយប្រាប់បងតិចមើល បើបងជាសាមីខ្លួនអត់បាននិយាយអីសោះ។ អោយអូន និង ប្រុសហេងស៊យម្នាក់ហ្នឹង ទៅរស់នៅជាមួយគ្នាដោយស្រួល សូម្បីតែពាក្យជេរអូន និងប្រុសហ្នឹងមួយម៉ាត់ក៏គ្មាន ព្រោះឃើញអូនចង់បានប្រុសហ្នឹង។ បងអណោចអធម្មពេក គឺអោយទៅដោយមេត្តា បើភ្លេច បងប្រាប់វិញ កាលហ្នឹងសំពះបងថាសូមប្រុសហ្នឹង បងអោយអូនតើ និយាយគ្នារួចថ្ងៃហ្នឹងអូនថែមជូនទ្បានបងមកដល់ផ្ទះបងទៀត ហើយតាំងពីអូនយកប្រុសម្នាក់ហ្នឹងទៅ យើងមិនដែលជួបមុខ ឬជួបសម្លេងអី នឹងគ្នាសូម្បីមួយម៉ាត់។ ហួសចិត្តអាសូរណាស់ ខឹងចាញ់បងធ្វើអីមិនកើត ចេះតែប្តឹង។ បំភ្លើសដោយមិនមែនជាការពិតអោយកាន់តែច្រើនទៅពៅ ចាំបងសរុបអោយអូនវិញម្តងណាពៅមាស។” ជាមួយគ្នានោះ អ្នកនាង ម៉ានីតា ក៏បានបង្ហាញលិខិតកោះហៅ ដែលចេញដោយនាយកដ្ឋានព្រហ្មទណ្ឌក្រសួងព័ត៌មាន ដើម្បីអោយអ្នកនាង ចូលទៅបំភ្លឺ ពីករណីចោទប្រកាន់នេះផងដែរ៕