តារាចម្រៀង សុខ សីឡាលីន ហាក់បង្កប់ជីវិតស្នេហា ឯកជន មិនសូវអោយគេដឹងឭនោះទេបើទោះនាងកាន់តែស្អាត។ បើនិយាយថា គ្មានអ្នកណាយកកាន់តែមិនជឿ។ អាចថាមកពីនាងរើស ឬមិនចង់ទាន់អោយមានស្នេហា នាំតែរំខាន ស្របពេលដែលជីវិតសិល្បៈ កាន់តែទទួលបានភាពជោគជ័យ។
បើរំលឹក កាលពីច្រើនឆ្នាំមុន សុខ សីឡាលីន បានជំពប់ស្នេហ៍ ជាមួយតន្ត្រីករម្នាក់ ដោយ សាងបានអនុស្សាជាច្រើនគួរសម។ ប៉ុន្តែដំណើរ ស្នេហ៍មិនសមប្រកប ធ្វើអោយស្នេហាមួយនេះ បកក្រោយហើយ ចុងក្រោយបាន ឆ្លងដល់ផ្លូវបំបែក មិនអាចផ្សះផ្សាគ្នាបាន។ ចាប់តាំងពីពេលនោះមក ឡាលីន មិនដែលនិយាយបន្តរឿង ជំពាក់ជំពិនជាមួយ ប្រុសថ្មីណា ក្រៅតែពីការងារសិល្បៈនោះទេ។ នាងរមែងរៀបចំជីវិតឯកជន ស្ងប់ស្ងាត់ មិនដែលស្និតជាមួយបុរសណា ក្រៅពីអ្នកនៅក្នុងរង្វង់សិល្បៈ។ បើទោះជាមានការសុំស្នេហ៍ ពីបុរសមួយចំនួនក៍ តារាស្រអែមខ្មៅស្រស់ រូបនេះ មិនទាន់អូខេ ទទួលយក ឬមកពីនៅតែខ្លាចស្នេហា។
ចាប់តាំងពី សុខ សីឡាលីន ចូលច្រៀង អោយផលិតកម្មហង្សមាស មកឃើញថា នាងក្លាយជាតារាលេចធ្លោ បន្ថែមទៀត ឯទីផ្សារសម្តែងវិញរិតតែ ទទួលបានច្រើនជាងមុន។ អ្វីដែលឡើងកូដចាប់តាំងពីធ្វើ ជាគណៈកម្មា ប្រឡងចម្រៀងមក ឡាលីនល្បីល្បាញខ្លាំងតែម្តង។ ទើសតែម្យ៉ាង មិនទាន់ចង់រៀបការ ខណៈអ្នកចម្រៀងរួមជំនាន់ជាមួយនាង គេរៀបការមានកូនប្រឡែង អស់ហើយ។ចាំមើលឆ្នាំណា នាងបើកបេះដូង ព្រោះវ័យក៍កាន់តែ ច្រើនទៅហើយ។