តារាសម្តែង គង់ ច័ន្ទស្រីមុំ និង លោក គឹម សីហា កាន់តែរួមគ្នាគិតគូលើ ការបង្ហាញនូវស្ទីលថតរូបប្លែកៗ ដាក់នៅតាមបណ្តាញសង្គម អោយមហាជន និង អ្នកគាំទ្រ បានទស្សនាមិនអោយធុញឡើយ។ ការប្រើវិធីសាស្ត្របែបនេះ ត្រូវបាន ប្តីប្រពន្ឋមួយគូនេះ ចាត់ទុកថា ជាសេចក្តីសុខ សុភមង្គលនៃជីវិតប្តីប្រពន្ឋ ដែលតស៊ូរហូតបានកូនស្រីម្នាក់ ជាកាដូស្នេហ៍ មិនអាចបំភ្លេចបាន។
អ្នកនាង គង់ ច័ន្ទស្រីមុំ និងលោក គឹម សីហា ជាស្វាមី បានបង្ហាញនូវភាពភ្ញាក់ផ្អើលជាថ្មីម្តងទៀត តាមរយៈការតុបតែងខ្លួនជាកូនកម្លោះ កូនក្រមុំ៕ អ្វីដែលពិសេសគឺ អ្នកទាំង២ បានរចនាម៉ូដសម្លៀកបំពាក់ ម៉ូដសក់ និង គ្រឿងអលង្កា តាមទម្រង់ឆ្នាំ៨០ជាងទៅឆ្នាំ៩០ជាង ដែលគូស្នេហ៍ទាំងឡាយនិយម។លើសពីនេះ បានទាំង នាំគ្នាថតនៅតំបន់សួនច្បាេវិមានឯករាជ្យ កាន់តែធ្វើអោយអ្នកធ្លាប់ថតមង្គលការ នាជំនាន់នោះស្រណោះតែម្តង។
នេះជាគំនិតច្នៃប្រឌិតមួយទៀត ដែលគង់ ច័ន្ទស្រីមុំ និងស្វាមីកសាងបាន ហើយក៍មិននឹកស្មានថា នាងនិងស្វាមី ចេះនឹកឃើញច្បិចយកនូវរូបភាពបែបនេះ មកពញ្ញាក់ អារម្មណ៍មហាជនសោះឡើយ។ អ្នកទាំង២ ពិតជាជាប់ឈ្មោះ ជាអ្នកបុិនប្រសព្វ រកនឹកស្ទាយប្លែកៗ បំបែកការទាក់ទាញ ថតរូបបង្ហាញហហ្វេនៗនៅតាមបណ្តាញសង្គម។ កម្រងរូបភាពដែល លើកឡើងនេះ ឃើញថា ពិតជាដាស់អារម្មណ៍ លោកអុំ អ្នកមីង ដែលស្រឡាញ់គ្នា ហើយបានចូលរោងការសំពះផ្ទឹម។ ជាពិសេសតំបន់សួនច្បារវិមានឯករាជ្យ នាគបាញ់ទឹកនេះឯង ជាកន្លែងថតរូបពេលការកូនប្រុសស្រីជំនាន់នោះ។ កត្តាបែបនេះហើយទើបធ្វើអោយ គេនឹកស្រណោះ ថ្ងៃការក្នុងកាលៈទេសៈសង្គមជាតិ ទើបតែរួចផុតពីសង្រ្គាម ហើយតស៊ូកសាងប្រទេសពីមួយជំហ៊ានទៅមួយជំហ៊ាន។
បើទោះបីជា ស្រីមុំក្លាយជា អ្នកជំនាញលើជំនួញអន ឡាញ ក៍នាងមិនដែលចោល តួនាទីជាអ្នកសិល្បៈ រមែងរកគំនិតប្លែកៗ បំបែកទីផ្សារ ក្នុងការទាក់ទាញ។ ផ្អាកការសម្តែង មួយរយៈធំ តែស្រីមុំ បានបង្ហាញវត្តមានបែបពិធីការិនី លើបណ្តាញសង្គម ដោយពាំនាំដោយភាពសំណើច ។ អ្នកតាមដាន នៅតែរង់ចាំមើលតទៅទៀតថា គូស្នេហ៍១គូនេះ នឹងច្នៃទម្រង់សិល្បៈបែបណាទៀតដើម្បីអោយ ទស្សនិកជន បានប្លែកភ្នែកប្លែកអារម្មណ៍ជាថ្មីម្តងទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here