ប្រទេស សឹង្ហបុរី បានរីករាយបំផុត ដែលជាមោទនភាពមួយ របស់ជាតិខ្លួន ក្រោយបានឭប្រទេសខ្លួន ប្រកាសចូលទៅកាន់វគ្គ១៦ប្រទេស។ ពិតជាអររំភើបបំផុតដោយសារតែខ្លួន ខកខានមិនដែលមានឈ្មោះ ក្នុងតារាបែបនេះឡើយ ពោល៣០ឆ្នាំទៅហើយ គ្មានមុខនិងឱកាស។ បែបនេះហើយ ស្រីស្អាតតំណាងជាតិ អត់នឹកស្មាន និងស្រឡាំងកាំងមិនស្ទើរ។
យើងសូមចូលរួម អបអរសាទរដល់ប្រទេស សមាជិករួមអាស៊ាន ( Asean )សឹង្ហបុរី ដែលបានវិលត្រលប់ចូលក្នុង Top កំពូលម្ដងទៀត ក្នុងការប្រកួតបវរកញ្ញាចក្រវាល Miss Universe លេីកទី៧០ ឆ្នាំ២០២១។ ក្រោយខកខានជាប់ក្នុងលំដាប់ Top កំពូលអស់រយពេលជាង ៣០ ឆ្នាំ។ ( សឹង្ហបុរី ជាប់ Top ចុងក្រោយនៅក្នុងឆ្នាំ១៩៨៧ Top10 )។ ឃើញថាវា ជារឿងកម្រមួយ ដែលអ្នកណា ក៍ប៉ង ចូលថបដែរ ដើម្បីមុខមាត់ប្រទេសជាតិលើឆាកអន្តរជាតិ អោយពិភពលោកបានស្គាល់។ សូម្បីតែកម្ពុជាយើងក៍ខិតខំស្វះស្វែងពង្រឹងសមត្ថភាពណាស់ ដើម្បីបោះជំហ៊ានអោយខ្លាំងបន្តទៀត លើវិស័យប្រកួតបវរកញ្ញា ដែលខ្មែរកំពុងតែលើកស្ទួយ។
ការប្រកួតបវរកញ្ញា ចក្រវាឡពិភពលោក លើកទី៧០ បានបិទបញ្ចប់ហើយកាលពីព្រឹកថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២១ នាប្រទេសអុីស្រាអែល។ ភាពភ្ញាក់ផ្អើលរន្ឋត់ រង្គើរប្រតិពី នារីកំពូលសម្រស់វ៉ាដាច់គេ ស្អាតឆ្លាតគ្មានគូប្រៀបបានទៅលើនាងកញ្ញាHARNAAZ SANDHU នារីដ៍ស្អាតឥតខ្ចោះ មកពីឥណ្ឌាមើលហើយមើលទៀតជ្រុងណាក៍សមសួន សព្វយ៉ាងតែម្តង។សម្រាប់បេក្ខភាពកម្ពុជាយើង នាង ងិន ម៉ារ៉ាឌី មិនបានជាប់១៦ប្រទេសចុងក្រោយទេ។ នាងបានព្យាយាម យកអស់លទ្ឋភាពរួចហើយ អំពីការលើកស្ទួយមុខមាត់ប្រទេសជាតិ។ ម៉ារ៉ាឌី បានឆាតសុំទោស ដល់អ្នកគ្រប់គ្រង បវរកញ្ញាកម្ពុជា ដោយសុំទោសដែលមិនបានឆ្លងបន្តទៀត។ ទោះយ៉ាងណាយើងក៍បានលើកកិត្តិយស ខ្លាំងដែរ ក្នុងការបង្ហាញឈុតតំណាងជាតិលើឆាក អោយគេស្គាល់។ នារី៥នាក់ចុងក្រោយមាន ប្រទេស ហ្វីលីពីន ប៉ារ៉ាហ្គាយ កូឡុំប៊ី អាហ្វ្រិចខាងត្បូង និងឥណ្ឌា។ លេខ១បានទៅលើឥណ្ឌា លេខ២ប៉ារ៉ាហ្គាយ និងលេខ៣ អាហ្វ្រិចខាងត្បូង។