ហ៊ិន ច័ន្ទនីរ័ត្ន បានលេចមុខលើតារាងបញ្ជីរឈ្មោះសម្រាប់តារាសម្ដែងភាពយន្ដស្ដីពីប្រវត្តិសម្ដេចតេជោហ៊ុន សែន រឿង”កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ័មី” រួមជាមួយតារាល្បីៗជាច្រើនដួងទៀតដែលភាពយន្ដមានការសម្រិតសម្រាំងបំផុតក្នុងការថតនិងគុណភាពទេពកោសល្យរបស់តារាសម្ដែងនោះត្រូវបានគេរំពឹងថាតួឯកក្នុងរឿងខ្នាតធំនេះប្រាកដជាឡើងកូដខ្លាំងជាក់ជាមិនខាន នៅពេលដែលត្រូវដាក់បញ្ចាំងនោះគឺដូចគ្នាទៅនិងតួឯកស្រីរឿងប្រវត្តិសាស្រ្ដខ្មែរ”ហ្លួងព្រះស្ដេចកន”អ្នកនាងឆុំ វត្តី ។
ចំពោះហ៊ិន ច័ន្ទនីរ័ត្ន វិញរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនាងមិនសូវចេញមុខមាត់ក្នុងវិស្ស័យភាពយន្ដនិងខារ៉ាអូខេនោះទេព្រោះផ្ដោតតែការងារជាពិធីការិនីនៅប៉ុស្ដិ៍បាយ័នតែមួយមុខប៉ុណ្ណោះទើបធ្វើឲ្យនាងមានភាពស្ងប់ស្ងាត់បន្ដិច ខណៈដែលបណ្ដារផលិតករមួយចំនួនក៍មានការរារែកចិត្តផងដែរព្រោះតែច័ន្ទនីរ័ត្ន ធ្លាប់កំណត់តម្លៃខ្លួនថាក្នុងការសម្ដែង១រឿងទាល់តែបាន៥០០០ដុល្លារទើបនាងព្រមថត។យ៉ាងណាសម្រាប់ផលិតករដែលសម្បូរទ្រព្យធនហើយហ៊ានចំណាយខ្ពស់ព្រោះចង់យកគុណភាពជាចម្បងនោះប្រាកដជានៅតែដាក់គោលដៅចង់បានហ៊ិន ច័ន្ទនីរ័ត្ន ធ្វើជាតួឯកក្នុងភាពយន្ដរបស់ពួកគេព្រោះសម្អាងថាតារាវ័យ២៨ឆ្នាំរូបនេះក្រៅពីមានរូបសម្រស់លេចត្រដែតនោះនាងក៍មានទេពកោស្យសិល្បៈនៃការសម្ដែងល្អផងដែរ។
អតីតFreshie លេខ១កាលពីឆ្នាំ២០០៧ហ៊ិន ច័ន្ទនីរ័ត្ន បានក្លាយទៅជាពិធីការិនីលេចធ្លោរម្នាក់នៅបាយ័នក្រោយនាងចាកចេញពីប៉ុស្ដិ៍លេខ៣។តារាធ្មេញចំពើសរូបនេះជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពីសំណាក់ប្រុសៗសម្បូរទ្រព្យ តែអ្វីដែលចម្លែកនារីរូបស្រស់សោភា នេះបានប៉ៈស្នេហាមិនសូវសមប្រកបជាបន្ដបន្ទាប់ ខណៈដែលចុងក្រោយនេះនាងបង្ហាញភាពស្និតស្នេហ៍ជាមួយលោកចេននី ដែលជាម្ចាស់បទ”អាក្របី”ធ្វើឲ្យបុរសៗដែលលង់ស្នេហ៍នាងជាយូមកហើយបានខកចិត្ត។ប៉ុន្ដែទាំងច័ន្ទនីរ័ត្ន និងលោកចេននី មិនដែលចេញមុខបកស្រាយរឿងគេសង្ស័យថាអ្នកទាំង២ជាគូសង្សារនិងគ្នានោះទេ ហើយផ្ទុយទៅវិញតារា១គូនេះបែជាព្យាយាមគេចវែសពីសំណួររបស់អ្នកកាសែតដែលចង់ដឹងរឿងនេះទៅវិញ។តែច័ន្ទនីរ័ត្ន ជាតារាម្នាក់ដែលគេចាត់ទុកថានាងក៍មិនខុសពីស្រីស្អាតរ៉ាប៊ី ,ប៉ាច គីមមួយ និងសុខ សោម៉ាវត្តី ដែរព្រោះតែនាងស្នេហ៍តែប្រុសក្មេងៗទេ បើប្រុសវ័យចំណាស់ទោះជាមានទ្រព្យយ៉ាងណាក៍ស្រីស្រស់មិនបេតីដែរ។