នៅក្នុងបទចម្រៀងនិស្ស័យថោកនេះ គឺលោកបញ្ញា សិទ្ធិ បានច្រៀងដៀលនារីម្នាក់ ដែលផិតក្បត់លោកទៅពាក់ព័ន្ធនឹងមិត្តភ័ក្ត្រកម្រកម្ររបស់លោក ហើតក៏ដៀលចំពោះបុរសម្នាក់ ដែលជាមិត្តដ៏ល្អតាំងពីក្មេងរបស់លោក ប៉ុន្តែចុងក្រោយបែរជាធ្វើរឿងផិតក្បត់ ដោយក្បត់សូម្បីតែមិត្តភ័ក្ត្រ ដោយសារតែភ្លើងតណ្ហា។ លោក បញ្ញា សិទ្ធិ បានអះអាថថា សាច់រឿងដែលបានផលិតនេះ គឺជាដឹកនាំដោយផ្ទាល់របស់លោក ហើយសាច់រឿងនេះ ក៏មានពិភាក្សាទៅវិញទៅមកជាមួយនឹងក្រុមការងារផងដែរ មុនពេលសម្រេចនិពន្ធចម្រៀង និង ផលុតសាច់រឿង ដួចដែលបានឃើញនេះ។ នៅពីក្រោយការផលិតដែលទទួលបាននូវសំឡេងរិះគន់ផង គាំទ្រផងនេះ លោកថា
មិនមែនលោកចង់រំលេចនូវរឿងអាស្រូវរបស់មនុស្សស្រីភាគតិចយកមកបង្ហាញ ដើម្បីផ្ដល់ជាគំរូអាក្រក់នោះទេ ប៉ុន្តែគឺលោកចង់អោយយុវវ័យ និង សង្គមទាំងមូលដឹងថា រឿងរាវមួយនេះ កើតមាននៅកម្ពុជា ដោយសារតែមនុស្សបាត់បង់គុណធម៍ និង លែងស្គាល់អ្វីដែលហៅថា មិត្តភាព។ លោកថាជ្រុងដែលខ្លួនលើកយកមកបង្ហាញនេះ គ្រាន់តែជាផ្នែកមួយដែលបានកើតឡើងប៉ុណ្ណោះ ព្រោះភាពជាក់ស្ដែង កុំថា ប្រពន្ធ ឬ សង្ហារទៅលួចសាហាយស្មន់នឹងមិត្តភ័ក្ត្រ ឬ បងប្អូនល្អ គឺករណីឪពុកបំពានកូន ឬ រឿងរ៉ាវអសីលធម៌ជាច្រើនទៀត គឺមានអស់ហើត នៅក្នុងសង្គមបច្ចុប្បន្ន។ លោកផលិតបទនេះ ចង់ផ្ដល់ការពញាក់អារម្មណ៍ដល់មនុស្សគ្រប់រូប អោយមានគុណធម៍ មានសីលធម៌ ហើយកុំយកតណ្ហា ឬ ការចង់ឈ្នះចង់ចាញ់ដឹកមុខ ព្រោះអ្វីដែលបុគ្គលមួយព្យាយាមបំពានគ្នា គឺទោះជាក្នុងហេតុផលស្នេហា ឬ ហេតុផលដើម្បីប្រយោជន៍ក៏ដោយ ក៏នៅតែជារឿងអាក្រក់ ដែលលទ្ធផលចុងក្រោយ គឺបាត់បង់សុមង្គល បាត់បង់មិត្តភាព ហើយបុគ្គលដែលបង្កើតរឿងបំផ្លាញខ្លួនឯង គឺមុនខុសពីដុតខ្លួនឯង និង ធ្វើអោយខ្លួនឯងរងការអាម៉ាស់ និង ក្លាយជាមនុស្សដែលអ្នកជុំវិញខ្លួន លែងអោយតម្លៃ លែងមានទំនុកចិត្តនោះឡើយ។ លោកបញ្ញា សិទ្ធិ បន្តថា ចម្រៀង MV មួយបទនេះ លោកទទួលបានបទពិសោធន៍ច្រើន ទី១ គេដៀលថាលោកមាក់ងាយស្រ្តីខ្មែរ និងខ្លះថា ប៉ារ៉ូលដែលបានរំលេចឡើងគឺហាក់ជាសារមុនល្អ ប៉ុន្តែផ្ទុយទៅវិញ លោកបានរួមចំណែករំលេចអោយឃើញពីកំហុសដែលកំពុងកើតមាននៅក្នុងសង្គម ដោយសារតែករណីនេះ គឺនៅតែកើតមាន ដោយលោកខ្លួនឯងក៏ធ្លាប់ជួបផងដែរ ចំពោះមិត្តល្អ ឬ អ្នករាប់អានជំនិត ដែលធ្វើជាអ្នកទី៣ ធ្វើអោយលោក និង អតីតមនុស្សដែលលោកស្រលាញ់ បែកបាក់គ្នា ដោយសាច់រឿងនេះ មិនមែនជាការប្រឌិតឡើយ។ ការចំណាយក្នុងការផលិតបទនេះ ក៏ជាបន្ទុករបស់លោកផងដែរ ខណៈដែលលោកបានប្រើឱកាសដឹកនាំសម្ដែងដោយផ្ទាល់ បើទោះជាការងារថ្មីនេះ នៅមានកម្រិត មិនទាន់ល្អទាំងស្រុង។ លោកថាការងារច្រៀងផង សម្ដែងផង ដឹកផង គឺស្មុគស្មាញខ្លាំង តែដើម្បីសិល្បៈលោកមិនរុញរាទេ ហើយលោកក៏មុនបាក់ទឹកចិត្តផងដែរ ដែលអ្នកខ្លះមើលឃើញតែមួយជ្រុង ហើយធ្វើការរិះគន់ បើទោះជាស្នាដៃដែលលោកខំប្រឹងធ្វើនេះ គឺចំណាយខ្លួនឯង ដោយប្រឹងរកស្ពុនស័រមកជួយ ហើយពេលខ្លះក៏ជាបន្ទុកទាំងស្រុងរបស់ខ្លួន។ លោកថា ស្នាដៃបទនិស្ស័យថោក នេះ មិនមែនជាស្នាដៃដំបូង ដែលលោកចាយលុយផលិត និង ដឹកលើកដំបូងនោះទេ តែអាចជាស្នាដៃដែលមានមនុស្សវិភាគវែកញែកច្រើន ដោយសារតែខ្លឹមសារក្នុងសាច់ចម្រៀង និង សាច់រឿងដែលដៀលចំៗដល់បុរស និង នារី២នាក់ ដែលប្រព្រឹត្តិរឿងមិនល្អ ដែលលោកចង់អោយមនុស្សទូទៅមើលជាគំរូ ហើយជៀសអោយឆ្ងាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here