ចាត់ទុកថា អេឡិច សំណាងហើយថ្ងៃកំណើតពិសេស ឆ្នាំនេះ បានពិធីការិនីចាស់ទុំនៅតែល្បីគង់ សុជាតិថើប ប្រកបដោយក្តីស្រឡាញ់បំផុត។លើសពីនេះទៅទៀត បានលោក ជា វិបុលមិនប្រកាន់នោះទេគឺបាន បើកចិត្តអោយតែម្តង ដោយសារយល់ថានោះជាស្នាមថើប មិត្តភាពដែលកើតចេញពីការរាប់អានគ្នាពិតៗតែម្តង។
បើក្រឡេកមើលលោក វិបុល និងអ្នកសុជាតិ វិញឃើញថា កាន់តែល្អូកល្អិនដាក់គ្នាទៅវិញទៅមកខុសពីកន្លងទៅ ដែលអាប់អួរ។ ជាវិបុលឧស្សាហ៍ បោះពាក្យលួងលោមដាក់ប្រពន្ឋជានិច្ច ហើយច្រើនតែនិយាយថា គ្មានអ្វីឆ្ងាញ់ជាង ឆ្នាំងចាស់បាយឆ្ងាញ់។ ចាប់តាំងពីពេលនោះ មកជា វិបុល និងសុជាតិ ឧស្សាហ៍បណ្តើរគ្នា ថតរូបលក្ខណៈស្វីតៗ ធ្វើអោយក្មេងៗ ច្រណែនស្នេហាវ័យចំណាស់នេះណាស់៕
កាលពីពេលថ្មីៗនេះស្រាប់តែពិធីការិនីរូបនេះត្រូវបានលោកលឹម ប៉ោស្រុន ហៅអាឡិច ចាន់ត្រា ថើបថ្ពាល់នៅចំពោះមុខស្វាមីនាង តែម្ដង តែលោកវិបុល គ្មានចិត្តប្រចណ្ឌប៉ុនក្រចកដៃនោះទេ។មូលហេតុដែលប្ដីសុជាតិ មិនចេះប្រចណ្ឌភរិយាពេលត្រូវលោកប៉ោស្រុន ថើបនោះដោយសារតែទាំងលោកវិបុល និងសុជាតិ មានការរាប់អានគ្នាជាមួយលោកប៉ោស្រុន ជាច្រើនឆ្នាំមកហើយ ពិសេសក្នុងកម្មវិធីមង្គលការឬកម្មវិធីជប់លៀងធំៗដែលលោកអាឡិច ជាប្រធានក្រុមហ៊ុនមួយនោះតែងតែហៅអ្នកនាងសុជាតិ និងស្វាមីធ្វើជាពិធីករក្នុងកម្មវិធីទាំងឡាយជាប្រចាំ។
គង់ សុជាតិ បានបរាជ័យក្នុងការពពោះកូនភ្លោះប្រុសតាមសំណើររបស់ស្វាមីក្មេងលោកជា វិបុល ព្រោះតែរយៈពេលជាង២ឆ្នាំមកហើយអ្នកនាងនៅតែគ្មានកូនថែម។យ៉ាងណាចំណងស្នេហាសុជាតិ-វិបុល បានស្រស់ថ្លាឡើងវិញក្រោយពីជួបភាពរង្គោះរង្គើរមួយប្រាវធំកាលពីឆ្នាំ២០១០ ក្រោយផ្ទុះរឿងលោកវិបុល និងចាន់ កែវនិមល បង្កាត់ភ្លើងស្នេហាជាមួយគ្នានៅក្រៅឆាក។សុជាតិ ឈឺចិត្តពេករហូតត្រូវដឹកចូលពេទ្យសង្រ្គោះបន្ទាន់ ខណៈដែលលោកវិបុល បានដឹងកំហុសឆ្គងទើបចង់បញ្ជាក់ស្នេហ៍ស្មោះសចំពោះសុជាតិ សារជាថ្មីឡើងវិញតាមរយៈការកោសក់បួសជាសាមណេរ(នេន)រយៈពេល១០ថ្ងៃកាលពីថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២០ នៅវត្តនិគ្រោធវ័នហៅវត្តគល់ទទឹង។ឥឡូវសុជាតិ ជឿរជាក់លើប្ដីទាំងស្រុងដូចដើមវិញហើយជាញឹកញាប់នាងបានបណ្ដើរស្វាមីទៅរឹតចំណងស្នេហានៅតាមតំបន់រម្យនីយដ្ឋានជាច្រើនកន្លែងដើម្បីឲ្យស្នេហារឹងមាំថែមទៀត។