តារាចម្រៀង លំដាប់ជួរមុខ ពេជ្រ សោភា បានបន្តការងារសិល្បៈ ។ អ្នកនាងបានធ្វើរឿងមួយចំនួន អោយមហាជនចាប់អារម្មណ៍ ពិសេសហ្វេនៗ ដែលគាំទ្រ។ ចុងក្រោយឃើញថា ពេជ្រ សោភា ឧស្សាហ៍បង្ហាញនូវសិល្បៈ សម្តែងដែលមានទម្រង់លក្ខណៈបុរាណ ហើយមើលទៅដូចជា ប្លែកសម ជាតារាថ្នាក់កំពូល និងជាគម្រូមួយដល់ប្អូនៗ។
ពេជ្រ សោភា ដែលប្រើជីវិតជាស្រ្ដីមេម៉ាយរយៈពេលជាង៤ឆ្នាំមកនេះនាងកាន់តែហ៊ឺហាព្រោះជិះរថយន្ដថ្លៃៗដូចជាPorsche, Mercedes ,Bmw, Range Rover និងAudi ជាដើម។តាមព័តមានថាសោភា ចង់រៀបការជាលើកទី២ជាមួយប្រុសក្មេងឆឹម សក្កដា នៅឆ្នាំ២០២២នេះ បន្ទាប់ពីពួកគេបានលុបចោលមង្គលការ៣ដងមកហើយដោយសារតែកូវីដ។ប៉ុន្ដែអ្នកខ្លះនៅតែយល់ថារឿងនេះមិនអាចទៅរួចឡើយព្រោះគូស្នេហ៍ថ្មីរបស់សោភា គឺលោកសក្កដា នៅតែត្រូវបានគេសង្ស័យថាលោកគ្មានអារម្មណ៍ស្នេហ៍ស្រី្ដភេទទេ៕
ពេជ្រ សោភា ច្រៀងឲ្យហង្សមាសជាង១៦ឆ្នាំមកហើយដែលមានបទចម្រៀងសម័យជាច្រើនរយបទនៅផលិតកម្មធំមួយនេះ។ប៉ុន្ដែក្នុងវ័យ៣៧ឆ្នាំនេះសោភា ដែលមានជីវភាពធូធារខ្លាំងនៅ២ឆ្នាំចុងក្រោយហើយរស់នៅផ្ទះប្រណិត និងជិះរថយន្ដថ្លៃៗគ្មានតារាណាអាចធ្វើបានដូចនាងនោះអ្នកមេម៉ាយរូបនេះបានងាកទៅផលិតMVទម្រង់បែបបុរាណ ដើម្បីជាការបន្សល់ទុកស្នាដៃជូនដល់យុវវ័យជំនាន់ក្រោយ។បន្ទាប់ពីចេញបទ”ទ្វាបេះដូង”ដែលមានរំលេចទៅដោយចាប៉ីដងវែង និងល្ខោនខោលនោះសោភា កំពុងត្រៀមចេញMVថ្មីៗទៀតហើយក្នុងនោះអ្វីដែលនាងផ្ដោតគឺការបង្ហាញពីសិល្បៈល្ខោនខោលក្នុងខារ៉ាអូខេនោះថែមទៀត។អ្វីដែលគូរឲ្យកត់សម្គាល់នោះសោភា ប្រឹងហាត់របាំបុរាណជានាថការីម្នាក់បើទោះជានាងគ្មានជំនាញនេះពីមុនមកក្ដី ប៉ុន្ដែម្ដាយនាងជាគ្រូបង្ហាត់ផ្នែកនេះស្រាប់នឹងជួយជ្រោមជ្រែងនាង។សោភា ថាអ្វីដែលនាងពេញចិត្តបំផុតគឺល្ខោនខោលហេតុនេះហើយទាំងនៅលើឆាកនិងការសម្ដែងMVនាងធ្លាប់បានបញ្ចូលសិល្បៈបុរាណរបស់ខ្មែរច្រើនដងមកហើយ។ប៉ុន្ដែនាងថាសម្រាប់ការច្រៀងសម្ដែងលើឆាកតន្រ្ដីផ្ទាល់នោះភាគច្រើនពិបាកស្វែងរកការគាំទ្រពីម្ចាស់កម្មវិធីហេតុនេះហើយពេលនាងច្រៀងសម្ដែងក្នុងពិធីមួយរបស់លោកស្រីទ្រី ដាណា កាលពីពេលថ្មីៗនេះនាងពិតជារីករាយខ្លាំងណាស់ព្រោះតែអ្នកជំនួញរូបនេះបានគាំទ្រយ៉ាងពេញទំហ៊ឹងតែម្ដងពេលដែលនាងលើកឡើងពីការបញ្ចូលល្ខោនខោលក្នុងការសម្ដែងឈុតពិសេសនោះ។