កាលពីល្ងាចថ្ងៃទី 19 ខែធ្នូរ ឆ្នាំ 2021 មុននេះ តារាសម្ដែង Show កញ្ញា នីតា បានប្រារព្ធពិធីខួបកំណើតជូនដល់អ្នកម្ដាយយ៉ាងអធឹកអធមនៅភោជនីយ៍ដ្ឋានវីហ្វ្រេន ដោយអញ្ជើញអ្នកសិល្បៈចូលរួមយ៉ាងច្រើនកុះករ។ កញ្ញាបញ្ជាក់ថាហេតុផលដែលកញ្ញា ចំណាយថវិការរៀបចំធ្វើខួបកំណើតឱ្យអ្នកម្ដាយនេះ គឺដោយសារតែម្ដាយរបស់នាងមានជម្ងឺរប្រចាំកាយជាច្រើនមុខ មានសុខភាពខ្សោយ ដោយត្រូវចូលសម្រាកក្នុងមន្ទីរពេទ្យជាញឹកញាប់ទើបនាងសម្រេចចិត្តធ្វើជូនអ្នកម្ដាយដើម្បីឱ្យគាត់សប្បាយចិត្តស្របពេលដែលម្ដាយរបស់ខ្លួនទើបតែបានធូរស្រាលបន្តិចផង។

កញ្ញានិយាយថា ម្ដាយរបស់ខ្លួនកាន់តែជរាខ្លាំងមួយថ្ងៃកាត់មួយថ្ងៃកោ ដូច្នេះដើម្បីទុកជាអនុស្សាវរីយ៍ទើបនាងរៀបចំពិធីនេះឡើងដើម្បីបណ្ដោះគ្រោះជូនអ្នកម្ដាយផង ដើម្បីឱ្យគាត់សប្បាយចិត្តផង ក៏ដូចជាបំពេញមុខអ្នកម្ដាយក្នុងរង្វង់អ្នកសិល្បៈដែលកញ្ញារាប់អានផង។ តារាសម្ដែង Show ដែលមានជំនាញផ្នែកសាឡន និងមានសម្ថភាពសិល្បៈជាច្រើនទម្រង់រូបនេះបានបន្តថា នាងមិនសុខចិត្តធ្វើខួបកំណើតរបស់ខ្លួននោះទេ តែនាងសុខចិត្តធ្វើខួបកំណើតជូនអ្នកម្ដាយ ព្រោះចង់ឃើញអ្នកមានគុណ មានស្នាមញញឹម និង ចង់ឱ្យគាត់ដឹងថា ថ្វីត្បិតតែនាងជាភេទទី3 តែនាងក៏បានជោគជ័យមួយផ្នែកក្នុងវិស័យសិល្បៈ និងចង់ឱ្យអ្នកធ្លាប់មើលងាយនាង និងម្ដាយនាងដឹងថា មានកូនជាភេទទី3 ក្រៅពីមិនបំផ្លាញឪពុកម្ដាយ ក្រៅពីមានសម្ថភាពលើកមុខលើកមាត់ឱ្យគ្រួសារ គឺមិនមែនជារឿងអាម៉ាស់នោះទេ សំខាន់ឱ្យតែភេទទី3នោះប្រកបរបរដោយសុច្ចរិត។

នៅក្នុងពិធីខួបកំណើតម្ដាយរបស់នាង គេឃើញតារាសិល្បៈល្បីឈ្មោះជាច្រើនបង្ហាញខ្លួន ខណៈដែលអ្នកសិល្បៈទាំងនោអ សុទ្ធតែបានជូនពរដល់អ្នកមានគុណរបស់នាងដែលមានជម្ងឺរច្រើនមុខប្រចាំកាយឱ្យមានសុខភាពល្អរឹងមាំឡើងវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here