តារាចម្រៀង ស្រគត់ស្រគំ សុគន្ឋ និសា បានចាកចេញទៅដី អាមេរិកសារជាថ្មី ដើម្បីគោលដៅដែលបាន រៀបចំទុក។ នាងបានធ្វើអោយហ្វេនៗ ភ្ញាក់ផ្អើលព្រោះ ស្ងាត់ៗកំពុងតែមមាញឹកសិល្បៈបែរ ជាហោះដល់សហរដ្ឋអាមេរិកយ៉ាងក្រឡឺមតែម្តង។ យ៉ាងណានេះជាការសាងស្នេហ៍ ម្តងទៀតដើម្បីរិតចំណង។
កាលពីថ្ងៃទី១៦ខែមេសាឆ្នាំ២០២១ តារាហង្សមាសរូបនេះក៍បានបណ្ដើរប្ដីទៅកម្សាន្ដរយៈពេលជាង១ខែទើបវិលវិញនៅថ្ងៃទី២ខែមិថុនាឆ្នាំ២០២១។តាមព័តមានថាស្វាមីនិសា ចង់លើកទឹកចិត្តភរិយារបស់លោកដែលបានជាសះស្បើយពីជំងឺកូវីដ១០០%នោះទើបតម្រូវឲ្យមានដំណើរកម្សាន្ដនៅក្រៅស្រុកច្រើនជាងឆ្នាំមុនៗ។ប៉ុន្ដែនិសា វិញធ្លាប់វាចាថានាងនិងស្វាមីទៅអាមេរិកព្រោះមានកិច្ចការងារបន្ទាន់ត្រូវធ្វើជាមួយគ្នា តែនាងមិនប្រាប់ថាជារឿងអ្វីនោះឡើយ។ដោយឡែកមិត្តភក្ដិរួមអាជីពជាមួយសុគន្ធ និសា តែងតែជូនពរឲ្យនាងបានកូនង៉ាឆាប់ៗពិសេសក្រោយវិលពីអាមេរិកវិញគូតែទទួលបានកាដូធំមួយនេះព្រោះនាងរៀបការជាង៣ឆ្នាំហើយតែនៅមិនទាន់ពពោះ ខណៈដែលតារារួមដំបូលជាមួយនាងដូចជាឱក សុគន្ធកញ្ញា ,សួស វីសា ជាដើមនោះពេលនេះពួកគេមានមានកូនម្នាក់១ប្រលែងលេងទៅហើយ។
សុគន្ធ និសា បានដឹកដៃស្វាមីនាងលោកចៅ សម្បត្តិ ទៅអាមេរិកកាលពីថ្ងៃទី១៦ខែធ្នូឆ្នាំ២០២១ ដើម្បីទៅកម្សាន្ដថ្ងៃបុណ្យណូអែល និងឆ្លងឆ្នាំសកល(Countdown)២០២១ឈានចូល២០២២នៅទីនោះ។ក្រោយទៅដល់ផ្ទះរបស់ស្វាមីនាងនៅរដ្ឋBoston សហរដ្ឋអាមេរិកនោះនិសា ហាក់មានអារម្មណ៍រីករាយព្រោះតំណើរលំហែកាយ៉ារបស់នាងចំពេលដែលរដូវរងារ(Winter)តែម្ដង ហើយតាមព័តមានថានាងនឹងវិលត្រឡប់មកស្រុកខ្មែរវិញនៅចុងខែមករាឆ្នាំ២០២២ឯណ្ណោះ។ប្រភពបានឲ្យដឹងថានិសា សម្រុកធ្វើការងារសិល្បៈទាំងការច្រៀងសម្ដែងលើឆាកដែលនាងបានទទួល,ថតMVរួមទាំងស្ពតពាណិជ្ជកម្ម រួចរាល់អស់ទើបនាងត្រូវនាំស្វាមីទៅដើរលេងតែម្ដង។