អតីត Miss Grand Cambodia 2017 ខ្លឹម ស្រីគា ធ្លាប់បានបណ្តោយខ្លួនអោយធាត់មានសាច់ស្ទើរតែខូចរាងជាស្រីស្អាតលំដាប់បរទេសកាលពីប៉ុន្មានខែមុន ស្របពេលដែលការងារសិល្បៈរបស់នាងនាពេលនោះក៏ហាក់មានកាស្ងប់ស្ងាត់មួយរយៈគួរឱ្យកត់សម្គាល់។ ព្រោះតែមិនទាន់ផុត ឱកាស តារារូបនេះបាន សម្រេចតស៊ូហាត់ប្រាណរហូតទទួលបានលទ្ធផលដូចការគ្រោងទុកនោះគនាងបានស្រកចង់១០គីឡូហើយរូបរាងរបស់នាងចាន់ផ្ដើមផ្លាស់ប្ដូរមកជិតដូចដើមវិញហើយ។
មួយរយៈចុងក្រោយនេះ ស្រីស្រស់ ខ្លឹម ស្រីគា បានសំងំហាត់ប្រាណសម្រកបាន៩គីឡូយកបានរូបរាងពីមុនមកវិញបណ្តើរៗ ធ្វើឲ្យសម្រស់របស់នាងកាន់តែប្លែកជាមុនទៅទៀត។ នៅពេលនាង បង្ហោះរូបភាព ឡើង នៅលើបណ្តាញសង្គម ឃើញថា មានការទាក់ទាញ ពីអ្នកគាំទ្រ។ អ្វីដែល ប្លែក និងមាន ហុងស៊ុយឡើង វិញគឺ បានប្រមូលកិច្ចការសិល្បៈ បន្តបន្ទាប់គ្នា ក្រោយមករកភាពដើម។លើសពីនេះ ស្រីគា ក៏ក្តោបបានទីផ្សារថតម៉ូដសម្អាងការ ស្ពតពាណិជ្ជកម្ម និងថត MV ចម្រៀងថែមទៀតផង។
ព្រោះតែការ រាប់អាន ពីមិត្តសិល្ប ស្រីគារកន្លងមក បានចូលរួម តាមកម្មវិធី នានា ជាច្រើន ដែលជាឱកាស បានហូបចំនីអាហារឆ្ងាញ់ៗ ប៉ូវកម្លាំង។ ហូបបានគេង បានទើប បង្កអោយ នាងឡើងសាច់ បើទោះជាព្យាយាម ធ្វើលំហាត់ប្រាណបែបណា។ តែនាងសប្បាយចិត្តឡើងវិញ ក្រោយប្រែប្រួលម្តងទៀត។