ស្របពេលដែលសន្ទុះអាជីវកម្មកាន់តែមានការរីកចំរើន ពេលនេះ អូនគុយទាវសាខាទី២ បានបង្ហាញរូបរាងជាផ្លូវការហើយ នៅខាងមុខបរិវេណភោជនីយដ្ឋានបាយ័ន នៅលើផ្លូវជាសុផារ៉ា ទល់មុខស្នងការរាជធានីភ្នំពេញតែម្ដង។ វត្តមានសាខាថ្មីនេះ កាន់តែបង្ហាញពីការឈានឡើង ខណៈដែលទិញសិទ្ធិបើកលក់អូនគុយទាវ ចាប់តាំងពីភោជនីដ្ឋានបាយ័នប្រកាសលក់ Fenchise គឺមានម្ចាស់អាជីវកម្មកាន់តែច្រើនបានប្រកាសដាក់ទុនវិនិយោគ។
សាខាអូនគុយទាវនៅផ្លូវជាសុផារ៉ានេះ ផ្ដោតជាធំលើគុយទាវគ្រប់ប្រភេទ ដោយរូបមន្តទឹកស៊ុប គឺជារបស់ភោជនីយដ្ឋានបាយ័នទាំងស្រុង។ ទីតាំងនេះ ក៏មិនខុសពីសាខាអូនគុយទាវទី១ នៅផ្លូវជាតិលេខបឹងស្នោនោះដែរ គឺបើកជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង២រសៀលតទៅ ដោយមុខអាហារស្ទើរគ្រប់មុខ គឺទទួលបានការគាំទ្រយ៉ាងខ្លាំង បន្ទាប់ពីដំណើរការបើកលក់ មុនដំណាច់ឆ្នាំនេះមក។