យូរឆ្នាំទៅហើយ ដែលពេជ្រ សោភា នៅតែរងំ ចំពោះស្នេហា ឡកឡឺយ ជាមួយ ប្រុសស្អាត ឆឹម សក្កដា ។ អ្នកនាងនៅតែមិនទាន់គេចផុត នៅឡើយទេ អំពីការតាម ប្រម៉ាញ់ដេញដោល មួយនេះ ដោយខ្លះនៅតែតាមសួរនាំ ចំពោះដំណឹង សំពះផ្ទឹម អាចកើតទេ ឬដូចជាការលើកឡើងមែន ថា ជាស្នេហាសិប្បនិម្មិត ដើម្បីឆក់បាន ការតាមដានទើបដូចជាគ្មានតម្រុយអ្វីសោះ។
ឥឡូវនេះចូលដល់ឆ្នាំ២០២២ ទៅហើយ ដែលជាឆ្នាំប្រសើរ របស់មហាជនកម្ពុជា ព្រោះ បានរួចផុតពីជំងឺកូវីដ ក្រោយខំប្រឹងទប់ស្កាត់។ ឯអ្នកសិល្បៈវិញ ក៍ទទួលបានកិច្ចការសិល្បៈ ជាបណ្តើរៗឡើងវិញ ទាំងតារាល្បី និងតារាថ្មីៗ។ ចំពោះ ពេជ្រ សោភាវិញ ក៍កាន់តែ ចាប់ផ្តើមទទួលយក ការងារឡើងវិញ។ អ្វីដែលគេដឹងនោះ អ្នកនាង ប្រហែលជា ក្រសោប បានភារៈសម្តែង ច្រើនស្ទើររាល់ថ្ងៃ ដែលខកខាន។ បែបនេះហើយទើប មានការលើកឡើងថា សោភាអាចស្រវ៉ាយក ការងារគិតពីផែនការ មួយនេះច្រើនជាង ជម្រើសរកស្នេហា រៀបការ។ បើសិនជា មានបំណង ចូលរោងការមែន យូរមកហើយ នាងរៀបការ តែប្រហែលជាមិនចង់ទើបបណ្តោយ ។
ពេជ្រ សោភា បានបង្ហាញភាពស្និតស្នាលគ្នាយ៉ាងចម្លែកជាមួយលោកឆឹម សក្កដា រយៈពេលជាង៤ឆ្នាំមកហើយដូចជា ពួកគេ ធ្វើខួបកំណើតឲ្យគ្នាទៅវិញទៅមក,ញាំអាហារតែ២នាក់កណ្ដាលរាត្រីស្ងាត់ និប្រចណ្ឌគ្នារៀងៗខ្លួនជាដើម។ដោយឡែកលោក សក្កដា ធ្លាប់ ប្រាប់ ថាលោកចង់ដឹកដៃសោភា រៀបការនៅឆ្នាំ២០២២ នេះដើម្បីបញ្ចប់ពាក្យចរចាមអារ៉ាម ទាំង ឡាយ ។ប៉ុន្ដែ សោ ភា វិញបែជាថាគ្រាន់តែឭដំណឹងនេះភ្លាម នាងមានអារម្មណ៍ថា”ភ័យៗ” ។យ៉ាងណាអ្វីដែលចម្លែកគឺតារា ហង្សមាសរូបនេះ មិន ត្រឹមតែគ្មានអារម្មណ៍រំភើបប៉ុនក្រចកដៃនោះទេ តែថែមទាំងមិនផ្ដល់ចម្លើយដល់ លោក សក្កដា ឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here