ក្នុងពិធីបើការប្រកួតបាលទាត់របស់សមាគមន៍ រាជសី នៅវិទ្យាល័យច្បាអំពៅ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ អគ្គនាយិការ ក្រុមហ៊ុនឡាយធី ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ធុងបះនៅកម្ពុជា និង ស្វាមី បានស្នើរអោយយុវ័យនិងស្រទាប់មហាជន ចូលរួមលើកកម្ពស់វិស្ស័យកីឡាអោយកាន់តែខ្លាំងជាពិសេសគឺវិស្ស័យបាលទាត់។ ការប្រកាសនេះគឺបន្ទាប់ពី លោកស្រី និង ស្វាមីបានចូលរួមឧបត្ថមទាំងស្រុងដើម្បីអោយមានការប្រកួតនេះឡើងក្នុងគោលបំណងលើកទឹកចិត្តអ្នកស្រលាញ់បាលទាត់ និង ដើម្បីអបអរទិវា៧មករា។

លោកស្រី សម្បូរ ស្រីពេជ្រ អគ្គនាយិការ ក្រុមហ៊ុនឡាយធី បានលើកឡើងថា កីឡាមិនត្រឹមនាំមកនូវសុខភាពនឹងមិត្តភាពតែប៉ុណ្ណោះទេតែក៏ជាការបំផុសយុវជន និងជាការចូលរួមបណ្តុះធនធានកីឡាករមួយដ៏ប្រសើរសម្រាប់លើកស្ទួយវិស្ស័យកីឡានៅកម្ពុជា។ ដោយសារតែទឹកចិត្តស្រលាញ់ និងចង់លើកស្ទួយនេះហើយទើបលោកស្រី និង ស្វាមីបានចំណាយធនធានដើម្បីអោយមានការប្រកួតបាលទាត់នេះឡើង ដោយលោកស្រី និងស្វាមីកាន់តែសប្បាយចិត្តនៅពេលឃើញកីឡាករទាំងអស់ចូលរួមលើកស្ទួយកីឡាបាលទាត់។

លោក ផាត តូម៉ាស់ អគ្គនាយក ក្រុមហ៊ុន ឡាយធី បានលើកឡើងថា ក្រៅពីរជួយការប្រគួតមួយនេះអោយបានដំណើរការលោក និងភរិយាក៏បានផ្តល់កាសត្រចៀកជាកាលើកទឹកចិត្តដល់កីឡាករ និង បានដឹកនាំក្រុមការងារមកលើកទឹកចិត្តដល់ចប់ការប្រកួតផងដែរ លោកថានេះជាលើកទីមួយដែលក្រុមហ៊ុនរបស់លោកបានចូលរួមក្នុងការរៀបចំអោយមានការប្រកួតបាលទាត់បែបនេះ។តែមិនមែនជាលើកដំបូងទេសម្រាប់កាងារសង្គម ដោយសារតែពេលកន្លងមកក្រុមហ៊ុនរបស់លោកបានចូលរួមច្រើនមកហើយនៅការបរិចាក់ផ្សេងៗ។

LEAVE A REPLY

Please enter your comment!
Please enter your name here