ព្រោះតែក្តី ស្រឡាញ់កាន់តែ បន្តកើនឡើង សួស វីហ្សា និងថម មី កំពុងរៀបចំនូវគម្រោងផែនការ ល្អមួយទៀត ដោយរំពឹងថា សញ្ញាថ្មីនោះ និងជួយអោយ មានការរីករាយបន្តក្នុងជីវិតគ្រួសារមួយនេះ។ ចំណងដៃកូនទី២ ត្រូវបាន ប្តីប្រពន្ឋ ក្រមិចក្រមើម១គូនេះ កំពុងពិចារណា ដោយអាចនិយាយថា ជាឆ្នាំនាំហុងស៊ុយល្អ។
សង្កេតឃើញចំណងស្នេហ៍ជាប្តីប្រពន្ធរវាងលោក ថម មី ​និងតារាចម្រៀងនាង សួស វីហ្សា​ កាន់តែផ្អែមល្ហែម និងមានភាពរឹងមាំកាន់តែខ្លាំង។ស្របពេលដែលចំណងដៃកូនស្រីលើកដំបូងរបស់ពួកគេកាន់តែចម្រើនវ័យកាន់តែធំមួយពីថ្ងៃទៅមួយថ្ងៃនោះ​ ស្រាប់តែលោក ថម មី​ បានប្រកាសក្តែងៗថា លោកចង់បានកូនបន្ថែមទៀតនៅពេលអំឡុងឆ្នាំរោងចូលមកដល់។នោះបញ្ជាក់ថា លោក ថម​ មី និង​ សួស វីហ្សា ទំនងជាបានឯកភាពកគ្នាថា នឹងសម្រេចយកកូនបន្ថែមទៀត នៅក្នុងរយះពេល២ឆ្នាំខាងមុខទៀត។
អ្វីដែលពិសេសទៀតនោះលោក ថម មី​ បានបង្ហាញបំណងចង់កូនភ្លោះសម្រាប់កូនរបស់ពួកលោកក្រោយនេះ។តាមរយះសំណេរដែលបានសសេរបង្ហោះតាមហ្វេសប៊ុក​លោក ថម មី​ បានលើកឡើថា ក្តីសុខដែលមិនអាចកាត់ថ្លៃបាន គឺក្តីសុខគ្រួសារ សមុទ្រជាសាក្សីនៃក្តីស្នេហ៍យើងណាម៉ែមីអូន។
លោកបញ្ជាក់ថា លួងលោមអោយហើយ ឆ្នាំរោងសូមកូនភ្លោះហើយណា Sous Visa ថង សាម៉ូលីណា Sous Visa TSJ Brand Tommy។
បន្ថែមលើអ្វីដែលបានសសេរខាងលើនេះលោក ថម មី​ ក៏បានបង្ហោះនូវពាក្យផ្អែមល្ហែមដាក់ភរិយានាង សួស វីហ្សា មួយចំនួនទៀតថា តើពេលវេលាមានន័យបែបនេះមានប៉ុន្មានដងទៀត អង្គុយមើលថ្ងៃលិចជាមួយមនុស្សដែលយើងស្រលាញ់នឹងរស់នៅជាមួយគ្នាអស់មួយជីវិតនោះ ។ I love You My Wife អរគុណដែលតាំងពីដើមដល់ឥឡូវអូនតែងតែនៅក្បែរបងតស៊ូលំបាកហែលឆ្លងឧបសគ្គជាមួយបង រហូតមកដល់សព្វថ្ងៃនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here