ខណៈដែលម្ដាយកំពុងតែមានម្ងឺរដើរមិនរួចហើខ្លួនក៏ចូលប្រឡូកការងារសិល្បៈដោយគ្មានការជ្រោមជ្រែងតារាសម្ដែងលោក កាវីន បានសម្រេចធ្វើពិធីខួបកំណើតជាទ្រង់ទ្រាយធំ កាលពីថ្ងៃទី 10 មករា ឆ្នាំ 2022 មុននេះ ដើម្បីឱ្យអ្នកម្ដាយបានដឹងថាលោកកំពុងជោគជ័យនៅក្នុងវិស័យសិល្បៈ បើទោះជាមិនទាន់ខ្លាំងក្លា។ ក្នុងពិធីខួបវ័យ 30ឆ្នាំរបស់លោកក៏មានភ្ញៀវកិត្តិយស និងតារាសិល្បៈចូលរួមយ៉ាងច្រើនកោះករផងដែរ។
លោក កាវីន និយាយថា ក្រោយពីឪពុកចែកឋានទៅតាំងពីខ្លួននៅតូចម្ដាយរបស់លោកបានដើរតួជាឪពុកផង ជាម្ដាយផងតែម្នាក់ជួយជ្រោមជ្រែងឱ្យលោកនិង បងប្រុសបានដល់ថ្ងៃនេះ។ ម្ដាយរបស់លោកក៏កំពុងរុករានដោយជម្ងឺរប្រចាំកាយដែលមិនអាចដើរបាន និង រស់នៅតែក្នុងផ្ទះយ៉ាងលំបាក ក្រោយពីឈានចូលវ័យជរាផងដែរ។ លោកថា ខ្លួនកំពុងតស៊ូរជំនួសមុខឱ្យអ្នកម្ដាយដើម្បីរកលុយតាមរយៈសិល្បៈ និង មុខរបសរអនឡាញ ជួយដល់ម្ដាយនិងគ្រួសារ។
ម្ដាយរបស់លោកមានអារម្មណ៍រំភើបចិត្តជារៀងរាល់ថ្ងៃក្រោយពីលោកបានក្លាយជាតារាសិល្បៈ ហើយដោយសារតែលោកចង់ឱ្យម្ដាយសប្បាយចិត្ត និងចង់ឱ្យម្ដាយមើលឃើញពីភាពជោគជ័យរបស់ខ្លួន ទើបសម្រេចធ្វើពិធីខួបកំណើតនេះឡើង ហើយក៏កាន់តែរំភើបចិត្ត ពេលឃើញអ្នកសិល្បៈចូលរួមក្នុងពិធីរបស់ខ្លួនយ៉ាងកុះករ។ ខាងក្រោមនេះជាទិដ្ឋភាពនៅក្នុងពិធីខួបកំណើរគម្រប់ 30ឆ្នាំរបស់លោក កាវីន ក្រោមវត្តមានអ្នកសិល្បៈចាស់ក្មេងល្បីៗបានចូលរួម៖