ពិធីការិនី ឌួង ហ្សូរីដា បានធ្វើអោយ មានការតាម ដាននិងកត់សម្គាល់ទៀតហើយ ដោយសារ តែអ្នកនាង បានបង្ហាញនូវការចាប់អារម្មណ៍មួយ ដល់អ្នកតាមដាន។ កញ្ញា បានបង្ហោះ សារច្រើនពាក្យទាក់ទិននិងការថតចម្រៀង។ រីឯការសម្តែងនេះ ជាការបង្ហាញនូវភាពភ្ញាក់ផ្អើលមួយទៀតហើយ គឺហ្សូរីដា ក៍ខកឱកាសសម្តែងច្រើនឆ្នាំដែរ។
នៅលើបណ្តាញសង្គម របស់កញ្ញា ឌួង ហ្សូរីដា បានសរសេរពាក្យ និងប្រយោគ មួយចំនួនថា « 17-01-2022 ថ្ងៃនេះជាថ្ងៃសីល៍ ១៥កើត ខ្ញុំបានលះបង់វត្ថុមានតម្លៃនៃខ្លួនរបស់ខ្ញុំផ្ទាល់ គឺ(សក់) ដែលខ្ញុំស្រឡាញ់បំផុត ដើម្បីបទចម្រៀងប្រវត្ថិសាស្រ្តមួយនេះ #ជីវឹតក្មេងវត្ត ដែលជាស្នាដៃនិពន្ធនិងជារឿងជីវឹតពិតដ៍កំសត់របស់សម្តេចពុកតេជោ។
រយៈពេល 23ឆ្នាំដែលខ្ញុំទុកសក់វែងត្រឹមចង្កេះរហូត តាំងពីសម័យរៀននៅវិទ្យាល័យព្រះសុីសុវត្តិ ថ្នាក់ទី១២ ហើយក៍មិនធ្លាប់កាត់សក់រហូតដល់ចូលធ្វើការ និង ប្រលូកក្នុងវិស័យសីល្បៈ ។ ប៉ុន្តែថ្ងៃនេះ ត្រូវកាត់សក់អោយខ្លី ដើម្បីទទួលការសម្តែងជាតួម្តាយរបស់ថ្នាក់ដឹកនាំកំពូលជាការទទួលយក មិនមែនបង្ខំ ប៉ុន្តែជាមោទនៈភាព ក្នុងការចូលរួមសំរាប់បទចម្រៀងប្រវត្តិសាស្រ្តមួយនេះ ។
អរគុណលោកពូ Fay SamAng និង អ្នកបង Chanlakhena Chornសំរាប់ការផ្តល់ឱកាសក្នុងការសម្តែងតួអង្គដ៍សំខាន់នៃបទចំរៀងប្រវត្តិសាស្រ្តមួយបទនេះ។
គេរំពឹងថា ក្រោមការដឹកនាំសម្តែង បទចម្រៀងដ៍ពិរោះ និងប្រកបដោយការមានអត្ថន័យ នឹងកាន់តែទទួលបានទីចាប់អារម្មណ៍ជាថ្មីទៀតព្រោះ នោះជាការសម្រិតសម្រាំងពីលោក ហ្វៃ សំអាងដែលជាបុគ្គលឆ្អិនផ្នែកដឹកនាំរឿង និងនិពន្ឋ។ ម្ល៉ោះហើយបានភ្ញោចអារម្មណ៍កញ្ញាហ្សូរីដាតែម្តងក្នុងការមកសម្តែងជាថ្មី។

LEAVE A REPLY

Please enter your comment!
Please enter your name here