មុននេះ វី ឌីណែត បានបង្ហោះសារ លាឈប់សិល្បៈ ហើយបានក្លាយជាប្រធានបទមួយដ៏សំខាន់ សម្រាប់អ្នកតាមដាន។ ជាង១០ឆ្នាំមកហើយ ដែលកូនស្រី លោក ហួរ ឡាវី បានលះបង់លើសិល្បៈ តស៊ូជាមួយ ។ ទម្រាំល្បីឈ្មោះ ឌីណែត ខំប្រឹងគ្រប់រឿង ហើយមានឱកាសក្លាយជាតារាហង្សមាស យ៉ាងពេញលេញ តាមក្តីស្រម៉ៃ។
តារាចម្រៀង វី ឌីណែត បានប្រកាសកាលពីថ្ងៃទី១២ខែមករាឆ្នាំ២០២២ ថានៅ ពេល បន្ដិច ទៀតនាង នឹងឈប់ ច្រៀងហើយ ។គ្រាន់តែឃើញ សារបែបនេះភ្លាម តារាចម្រៀងរួមអាជីព នាង ឈិន ម៉ានិច្ច បានចូលទៅខមិនភ្លាមដោយហៅឌីណែត ថា”លោកជំទាវ”និងថាពេលឡើង ឋានៈ មួយនេះហើយម៉េចៗមើលនាងផង។ដោយឡែកឌីណែត តបទៅម៉ានិច្ច ថា”ចេះថា ហ្មង ”។ យ៉ាងការប្រកាសចង់បោះបង់អាជីពចម្រៀងទាំងវ័យក្មេងរបស់វី ឌីណែត ហើយនិង សារថារបស់ឈិន ម៉ានិច្ច ដោយហៅ នាងថា លោកជំទាវនោះគឺហាក់ ស្របគ្នាតែម្ដងទើប ធ្វើឲ្យមានការសង្ស័យថាឌីណែត អាចនឹងលះបង់អាជីពចម្រៀង ព្រោះតែផ្គាប់ ចិត្តគូស្នេហ៍ហើយ ស្រវ៉ាតំណែងធំមួយនេះមែន។ប៉ុន្ដែនៅថ្ងៃទី១៤ខែមករា ឌីណែត បានចេញសារបញ្ជាក់ ថា”អារឿង ឈប់នឹងឈប់ហើយតែអារឿងក្លាយទៅជាអីផ្សេង(ជំទាវ)អត់ដឹងអីទេ”។. បើតាមការបញ្ជាក់ពីឪពុករបស់ឌីណែត ក៏បានឲ្យ ដឹងដែរថាតាម ឌីណែត ធ្លាប់ប្រាប់លោក នោះ គឺគ្មានរឿងបែបនេះ(ឈប់ច្រៀង)នោះទេ ប៉ុន្ដែលោកនឹងសួរនាំនាងលម្អិត ពីរឿងមួយនេះ ខណៈដែលចំនួនកុងត្រានៅហង្សមាសរបស់កូនស្រីលោកថាមិនបានដឹងច្បាស់លាស់នោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here