មានការភ្ញាក់ផ្អើលតែម្តងនៅ ពេលដែលគេស្តាប់ តែមើលឃើញសំណេរ ប្រយោគមួយចំនួន ដែលសូដា នីតា ទម្លាយក្នុងការខាតបង់ ប្រាក់រាប់មុឺនដុល្លារ ដែលបាងត្រូវ ប្រឈមរស់នៅជាមួយ ហើយខំជម្នះរាល់ថ្ងៃ។ អ្នកនាង ធ្វើអោយគេ ចាប់អារម្មណ៍និង មិននឹកស្មានសោះឡើយថា ក្រោយខ្នងនៃភាពស្អាតស្អំនេះ នាងត្រូវដោះស្រាយភារៈដ៏ធ្ងន់ធ្ងរបឋំផុត ដែលអ្នកខ្លះស្ទើរតែចង់គាំងគ្រាន់តែឃើញតួលេខទឹកប្រាក់នោះ។
សូដា នីតា បានបង្ហោះសារថា « ទោះបងប្អូនខ្ញុំ អស់លុយជិត60មុឺន$$$$$ ក៏ពួកយើងនៅតែ ធ្វើបុណ្យតិចតួច សន្សំកុសល ចែករំលែក បងប្អូនក្ររអត់លំបាកបានខ្លះដែរ
ជឿរថា អំពើរល្អពិមិនសាបសូន្យ។ ទឹកចិត្តល្អជួបអ្នកសណ្តោះ ចិត្តមេត្តាធម៍នឹងជួបព្រះ
ពួកយើងជួបបញ្ហាគេបោកប្រាស់ តែពួកយើងនៅតែដើរទៅមុខ ។ ប្រឹងដោះស្រាយបញ្ហាដោយកិត្តយស ហើយនឹងស្រាយរាល់បញ្ហាគ្រប់ទាំងអស់ ស៊ូៗប្អូនស្រី Vi Ya »។ យ៉ាងណាមិញ សូដា នីតា ខំប្រកាន់ជំហរ មិនចុះចាញ់ជាដាច់ខាត។ នាងបានព្យាយាម ស្រវ៉ា គ្រប់មធ្យោបាយការងារ អោយតែមានចំណូល។ បើទោះជាពេលខ្លះនាង ឈឺស្កាត់អស់កម្លាំងក៍ រមែង ខំដើរច្រៀងសម្តែង ព្រោះយកប្រាក់មកដោះស្រាយ។
អ្នកនាង សូដា នីតា បានតស៊ូលើវិស័យសិល្បៈ មិនតិចឆ្នាំនោះទេ។ មួយជីវិតលើសិល្បៈ អ្នកនាងជួយចិញ្ចឹមសាច់ញាតិបងប្អូនច្រើនគ្នា។ អ្នកនាងជាបង្គោលគ្រួសារ ដ៍សំខាន់ម្នាក់ ដែលដោះស្រាយគ្រប់ស្ថានភាព។ នេះជាវីរភាពមួយរបស់ ស្ត្រីដ៍រឹងបុឹងម្នាក់ ដើម្បីអ្នកនៅជុំវិញខ្លួន។ អ្នកនាងធូរចិត្តបន្តិចក្រោយការងារ មានមកវិញបណ្តើរៗ គ្រាន់ជាផ្នែកមួយចំណាយភាពចាំបាច់។

LEAVE A REPLY

Please enter your comment!
Please enter your name here