ក្រោយព្យាបាលអស់ពីសមត្ថភាពនៅឯមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត( ពេទ្យរុស្សី ) អស់រយៈពេលយ៉ាងយូរដោយសារជម្ងឺមហារីកដំណាក់កាលចុងក្រោយ។ ដល់វេលានេះគួរឱ្យសោកស្ដាយ ម្ដាយរបស់តារាសម្ដែងអ្នកនាងប៉ែន សុផានី ពេលនេះបានទទួលមរណៈភាពចាចោលក្រុមគ្រួសារដោយសារស្ថានភាពជម្ងឺធ្ងន់ធ្ងរខ្លាំងពេកពុំអាចសង្គ្រោះបាន។
មានការសោកស្តាយ ដែលគ្រប់គ្នាបានដឹងថា តារាសម្តែង ជើងចាស់ ប៉ែន សុផានី បានជួបទុក្ខព្រួយ រហូតបាត់បង់អ្នកមានគុណ។ នេះជាការបាត់បង់ សាច់ញាតិដ៍ ជិតដិតមួយទៀត នៅក្នុងរង្វង់អ្នកសិល្បៈល្បីឈ្មោះ។ ខណៈមុននេះ ត្រកូលអោក ក៏បាត់បង់ម្តាយម្នាក់ដែរ។ ជាពិសេស ចាត់ទុកថា ក្នុងសិល្បៈ កាន់តែមានហេតុការណ៍ច្រើនផ្ទុះឡើង ទាក់ទិនរឿងអកុសល។
យ៉ាងណា មិញ ក៏យើងមានការ សោកស្តាយ នូវការឃ្លាតឆ្ងាយ ទៅរបស់អ្នកម្តាយ អ្នកនាងប៉ែន សុផានី។ ដំណឹងនេះ សូមចែករំលែកដល់ មិត្តភក្តិ បងប្អូន ញាតិមិត្តជ្រាប និងចូលរួមពិធីបុណ្យ ដើម្បីបន្តភាពកក់ក្តៅជាកម្លាំងចិត្តចំពោះ អ្នកនាងប៉ែន សុផានី។