មិនមែនស្រស់ស្អាតតែឈុតបុរាណ និង សម័យស៊ីវិល័យឡើយ ក្នុងឈុតជាម្ចាស់ក្សត្រីប្រទេសចិន អ្នកនាង អ៉ឹម សុគន្ធា អតីតពិធីការិនី និង ជាម្ចាស់ប្រេនគ្រឿងសម្អាង HK7 ក៏ធ្វើអោយអ្នកគ្រប់គ្នាលង់សម្រស់មិនអន់ផងដែរ ដោយសារតែក្រោយតែងហើយ គឺអ្នកនាងមើលទៅស្អាតខ្លាំង។ ក្នុងឈុតជាព្រះនាងរបស់ចិននេះ គឺអ្នកជំនួញស្រីរូបនេះ រឹតតែមើលមិនដឹងថាមានកូន២ និង មានស្វាមីហើយទៅទៀត ដោយសារតែក្នុងប្លង់ណាក៏ស្អាតក្រមុំមិនដូរ។
ការបង្អួតសម្រស់ជាមួយឈុតចិននេះ អ្នកនាង អ៉ឹម សុគន្ធា កាន់តែធ្វើអោយមានការចាប់អារម្មណ៍ពីសម្រស់ទ្វេរដង ខណៈដែលអ្នកបានឃើញរូបថតមួយស្ទីលនេះ លើកឡើងថា ដ្បិតតែនៅលើបណ្ដាញសង្គម អ្នកនាងរមែងបញ្ចេញស្ទីលតែងខ្លួនមិនសូវលោះពេលមែន តែអ្នកនាងនៅតែធ្វើអោយគេមិនគេដែលជាអ្នកគាំទ្រសាំភ្នែក ជាពិសេសក្នុងឈុតអបអរបុណ្យចូលឆ្នាំចិន ដែលមានបងប្អូនខ្មែរកាត់ចិនជាច្រើនភាគរយ និយមសែនព្រែននេះ៕