ក្រោយពីអ្នកនាង យ៉ាន លីនដា អតីតភរិយា បានរៀបរាប់ប្រាប់”ផ្ទះតារា”ថា រវាងកូនស្រី និង លោក យ៉ែម សំអូន ជាឱពុក មិនមានទំនាក់ទំនងនឹងគ្នាជិតស្និទ្ធិទេ ក្រោយពេលបែកគ្នា ពេលនេះគេឃើញ លោក យ៉ែម សំអូន បានបង្ហោះរូបថតមួយសន្លឹក អមដោយការនឹករលឹកកូនស្រី។ លោកបានបង្ហោះសារយ៉ាងចាក់ដោត ខណៈដែលលោកក៏ប្រកាសថា នឹងសង្ឃឹមថាមានពេលមួយអាចអោយលោក បានជួបមុខកូនស្រីម្ដងទៀត។ លោក យ៉ែម សំអូន បានសរសេរបង្ហោះថា “មែនហើយ ពេលវេលាពិតជាដើលឿនណាស់ ប៉ុន្តែប៉ាប៉ា នៅចាំច្បាស់ ស្នាមញញឹម ដែលមាននៅក្នុង រូបថតមួយសន្លឹកនេះគឺយើងបានថតនៅប្រទេសថៃ ហើយក៍ បញ្ចាក់ថា បា៉បា៉បានបែកពីកូន ស្រី រយះពេល7ឆ្នាំហើយ គឺចាប់តាំង ពីថ្ងៃ 21_1_2015 រហូតមកដល់ពេលនេះ 21_01_2022 បា៉បា៉ពិតជា នឹកកូនខ្លាំងណាស់ ហើយបា៉សូមទោសកូន តែបា៉បា៉ជឿជាក់ថា ពីនាក់បា៉កូនយើងនិងបានជួបគ្នា ហើយកូនក៍ធ្លាប់បានសន្យានិងបា៉ប៉ាហើយ ថានៅថ្ងៃណាដែលព្រមនិងចង់ជួប បា៉បា៉ មិនថាពេលវេលានិងទីកន្លែងឆ្ងាយ យ៉ាងណា ក៍ បា៉បា៉និងទៅជួបកូនភ្លាម ហើយបា៉នៅរក្សាជំហរដដែល បា៉ដែលផ្លាស់ផ្ដូខ្លួនឯង ថាបា៉មានកូន និងស្រលាញ់កូន ស្មើនិងជីវិតរបស់បា៉ដែរ ផ្លូវនៅវែងឆ្ងាយណាស់សំរាប់កូន ហើយមានតែពេលវេលាមួយគត់ ដែលអាច បញ្ចាក់អំពីគុណ តំលៃរបស់យើង ហើយថាតើយើងនិងដើដល់កំរិតណា តែបា៉បា៉នៅតែមាន សង្ឃឹម និងមាន មោទនះភាព ចំពោះកូនស្រីដ៍រឹងមាំ របស់ បា៉បា៉ជានិច្ច ❤️
បា៉សូមជួនពរកូនស្រីតែមួយរបស់បា៉ប៉ា ជួបតែសេចក្ដីសុខ រៀនពួកែ និងសូមអោយកូនក្លាយជាមនុស្សដ៍ល្អសំរាប់អ្នក គ្រប់គ្នា ❤️❤️❤️ ហើយកុំភ្លេចសន្យាជាមួយបា៉បា៉ផង😭បា៉ស្រលាញ់និងនឹកកូនជារៀងរហូត ❤️❤️❤️❤️
My Only one Princess Veronica Yem”។ ការបង្ហោះរបស់លោក ក៏ធ្វើអោយអ្នកតាមដានពីជីវិតឯកជនរបស់លោក និង អតីតភរិយា មានការចាប់អារម្មណ៍មិនតិចដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here