ដើម្បីស្ទាបស្ទង់នៅ របថថ្មីខ្លឹម ស្រីគា បានមកសាកល្បងផលិតចម្រៀងច្រៀង ប្រម៉ូដខ្លួនឯង ដើម្បីប្រទាញយកប្រជាប្រិយភាពឡើងវិញបន្ថែម។ ក្រៅពីខំសម្រកទម្ងន់ ស្រីគា ខំថែរក្សាសម្រស់ជាថ្មីដែរ ដើម្បីអោយមើលទៅ ស្រស់ស្អាត សមជាបវរកញ្ញាម្នាក់កាលពីនៅ មានរីមស្លីម។ ចម្រៀងដែលនាងច្រៀង រង់ចាំលទ្ឋផលបើល្អនិង និងបំបុកបន្តទៀត។
ចូលមកដល់់ឆ្នាំថ្មីនេះតារាសម្តែងរាងខ្ពស់ស្រឡះនាង ខ្លឹម ស្រីគា បានបន្ថែមអាជីពថ្មីមួយទៀតគឺការច្រៀងតាមមង្គលការនានា បន្ថែមលើអាជីពសម្តែង និងបង្ហាញម៉ូតដែលនាងមាននាពេលបច្ចុប្បន្ន។
អតីតកញ្ញាឯក Miss Grand Cambodia 2017 រូបនេះបានបង្ហាញវត្តមានច្រៀងនៅក្នុងវង់តន្ត្រីមួយ ដោយក្នុងនោះក៍មានអ្នកសិល្បះល្បីៗមួយចំនួនចូលរួមផងដែរ។
ជាមួយនឹងការអភិវឌ្ឍន៍ខ្លួនលើអាជីពសិល្បះបន្ថែមនេះដែរ ខ្លឹម ស្រីគា បានលើកឡើងដោយខ្លីថា បន្ថែមអាជីពផ្នែកចម្រៀងមួយទៀត បងប្អូនគាំទ្រអត់🙏👏👏 បទពិសោធន៍ថ្មីៗ ការងារដែលស្រលាញ់ អាជីពថ្មី បទពិសោធន៍ថ្មីៗ រៀនស្គាល់ពីខ្លួនឯងSinger។
គេនគេនៅចាំ កាលពីពេលថ្មីៗ នេះកញ្ញា ខ្លឹម ស្រីគា បានចេញនូវបទចម្រៀងមានចំណងជើងថា «ពេលមានបងទើបអូនចេះស្មោះ» ដែលជាការបង្ហើរសំនៀងដ៏ពីរោះ មិនចាញ់តារាចម្រៀងអាជីពនោះឡើយ បែបមនោសញ្ចេតនា។
ខ្លឹម ស្រីគា បញបញ្ជាកថា៖ តាមពិតទៅបទចម្រៀងនេះ មិនមែនជាបទចម្រៀងដំបូងរបស់នាងឡើយ ពោលវាគឺជាបទចម្រៀងទី ៣ របស់នាងហើយ។
នាងបញ្ជាក់ថា បទលើកក្រោយនេះហាក់ទាក់ទាញចំណាប់អារម្មណ៍ពីអ្នកគាំទ្រយ៉ាងខ្លាំងដោយមានចំនួនជាង 1M viewers ដោយគ្រាន់តែបានបង្ហោះត្រឹមចំនួនប្រហែល ១ អាអាទិត្។ នាងថា នេះក៏ជាការពង្រីកសមត្ថភាពក្នុងសិល្បៈបន្ថែមសម្រាប់ខ្លួនឯង ដោយសារចង់ឲ្យខ្លួនឯងមានទីផ្សារសិល្បៈកាន់តែសម្បូរដែរ។បន្ទាប់ពីផុតតួនាទីជាកញ្ញាឯកតំណាងឲ្យប្រទេស កម្ពុជា អតីតកញ្ញា Miss Grand Cambodia កម្ពុជាប្រចាំឆ្នាំ ២០១៧ កញ្ញា ខ្លឹម ស្រីគា កំពុងតែកាក់កបទៅនឹងការសម្តែងខ្សែភាពយន្តទាំងកុនដុំ និងកុនភាគ ក្រោយពីអភិវឌ្ឃខ្លួនមកជាតារាសម្តែង៕