ដោយសារតែ ចិត្តចង់ទៅបង្ហាញ សមត្ថភាព នៅលើឆាកអន្តរជាតិ រាជនី តួឯក ម្ចាស់មកុដ កញ្ញាឯកអន្តរជាតិ២០២១ ជា ចារ៉ានី កំពុងយកចិត្តទុកដាក់ណាស់ លើឱកាសឆ្ពោះដំណើរ ទៅកាន់ប្រទេសជប៉ុន នាខែមីនា ខាងមុខ។ ម្ល៉ោះហើយ ទើបបវរកញ្ញា រូបនេះបាន ខំឈ្វេងយល់ជាលំដាប់ បង្វឹកខ្លួនអោយល្អ។ពិសេសវគ្គ ឆ្លើយសំណួរ នៅចំពោះមុខគណៈកម្មការ។
នៅសល់តែ រយៈពេល២ខែទៀត បវរកញ្ញា ជា ចារ៉ានី នឹងហោះទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួម ប្រកួតកម្មវិធីបវរកញ្ញា អន្តរជាតិ២០២២។ នាងចាត់ទុកថា នេះជា ភារៈកិច្ចដ៍សំខាន់មួយ ក្នុងការដណ្តើមយកភាពលេចធ្លោ ។ ដើម្បីមានភាពច្បាស់លាស់ ចារ៉ានី បានហាត់សម ការងារជារៀងរាល់ថ្ងៃ ទាំងការដើរ ការនិយាយ និងចំនុចច្រើនទៀត។ មានអ្នកគាំទ្រមួយចំនួន បានលើកឡើងថា នេះជាការប្រុងប្រយ័ត្នធំបំផុត ដែលជាបវរកញ្ញា មានការទទួលខុសត្រូវខ្ពស់ មិនហ៊ាន ប្រហែស បើទោះជាលទ្ឋផលបែបណា។
ចារ៉ានី និយាយថា នាងខំរៀនភាសាបន្ថែម ដោយត្រូវខំស្វែងយល់ របៀបលើកដាក់សំឡេង ហើយ ធ្វើអោយបានល្អ ដើម្បីយើងទៅដល់ទីតាំង។ ពិតណាស់ការហ្វឹកហាត់មុនជា ទំលាប់អោយយើងសាំ បើកាលណាយើងមានបាតនោះ ស្រណុកបំពេញការងារ។ នាងនិងធ្វើអោយ បានល្អ នៅពេលហោះទៅដល់ប្រទេសជប៉ុន ដែលសប្បាយចិត្តដែលបានតំណាងជាតិ ហើយនេះជាបំណងដែលនាងចង់បាន និងតស៊ូយូរមកហើយ លើវិស័យបវរកញ្ញាមួយនេះ។