រយៈពេលច្រើនឆ្នាំមកហើយ ដែលអតីតតារាសម្ដែង លោក ចាន់ រដ្ឋា ដែលធ្លាប់ត្រូវគេដឹងថា ធ្លាប់ជាបេក្ខជនការប្រកួតFreshie Boy & Girl ជំនាន់ទី9 លែងទទួលការសម្ដែង។ ប៉ុន្តែអ្វីដែលគេកត់សម្គាល់ គឺលោកនៅតែមិនដាច់ឆ្ងាយពីអ្នកសិល្បៈនោះទេ ដោយសារតែលោកបានវិវត្តន៍ខ្លួនក្លាយជាអ្នកគ្រប់គ្រងភោជនីយដ្ឋានវីហ្វ្រេនប្ញស្សីកែវ ដែលមានតារាចាស់ថ្មីចេញចូលធ្វើខួបកំណើតជាហូរហែរ ដែលពិបាកជៀសទំនាក់ទំនងពីលោកបាន។ លោកបានធ្វើខួបកំណើតជាទ្រង់ទ្រាយធំដូចៗរាល់ឆ្នាំកាលពីថ្ងៃទី២៥ មករា ឆ្នាំ២០២២ នោះផង ដោយមានភ្ញៀវកិត្តិយសចូលរួមកុះករ។

លោក ចាន់ រដ្ឋា និយាយថា ថ្វីត្បិតតែលោកបានលាឈប់ពីការងារសិល្បៈគ្រប់ផ្នែកមែន តែលោកមិនបានដាច់ឆ្ងាយពីអ្នកសិល្បៈនោះទេ ពោលគឺរឹតតែមានទំនាក់ទំនងទ្វេរដង ចាប់តាំងពីលោកមកធ្វើមេកាអោយហាងវីហ្វ្រេនប្ញស្សីកែវ ទើបលោកសម្រេចចិត្តធ្វើខួបរៀងរាល់មួយឆ្នាំម្ដង ដើម្បីជួបជុំមិត្តភ័ក្ត្រ និង អ្នកសិល្បៈ។ លោកថាពិធីខួបនេះលោកធ្វើតូចជាងរាល់ឆ្នាំនោះផង ដោយបានអញ្ជើញភ្ញៀវត្រឹមតែ១៥តុប៉ណ្ណោះ ហើយលោកក៏អរគុណណាស់ដែរ ដែលភ្ញៀវកិត្តិយស និង អ្នកសិល្បៈទាំងអស់សុទ្ធតែបានអញ្ជើញមក ដោយតុដែលត្រៀមទទួលគឺពេញទាំងអស់។ លោកក៏អះអាងថា មិនស្ដាយពីការបោះបង់ការសម្ដែង និង ការងារសិល្បៈកន្លងមកផងដែរ ស្របពេលដែលលោកក៏លែងសង្ហារ និង អះអាងថា ចង់ទុកឱកាសអោយក្មេងជំនាន់ក្រោយជាជំនួស៕

LEAVE A REPLY

Please enter your comment!
Please enter your name here