កាលពីថ្ងៃទី២៧ មករា ឆ្នាំ២០២២ កំពូលតារាសម្ដែង អ្នកនាង ស្វែង សុជាតា បានរៀបចំធ្វើពិធីឡើងផ្ទះថ្មីរហូតដល់ជាង៣០តុ ដោយមានអ្នកសិល្បៈ និង ភ្ញៀវកិត្តិយស ចូលរួមយ៉ាងច្រើនកុះករ។ យ៉ាងណាមិញអ្នកនាងថា ភ្ញៀវដែលបានអញ្ជើញ គឺត្រឹមតែមួយភាគដែលមានទំនាក់ទំនងរាប់អានប៉ុណ្ណោះ ដោយសារតែអ្នកនាងមិនចង់រំខាន។

អ្នកនាង ស្វែង សុជាតា បានលើកឡើងថា ផ្ទះថ្មីដែលអ្នកនាងបានទិញ គឺជាសំណង់បុរីពិភពថ្មី ស្ថិតនៅក្នុងគម្រោងវត្តប្ញស្សីសាញ់ ហួសព្រៃស ហើយមូលហេតុដែលអ្នកនាងទិញផ្ទះឆ្ងាយក្រុងមួយនេះ គឺដោយសារតែស្ថិតនៅជិតផ្ទះចាស់របស់អ្នកនាង។ អ្នកនាងសម្រេចធ្វើពិធីជួបជុំ គឺដោយសារតែអ្នកនាងមិនសូវមានពិធី និង ដោយសារតែចង់ជួបជុំអ្នករាប់អានស្គាល់គ្នាបានម្ដង ក្រោយពេលប្រទេសត្រូវបានបើកឡើងវិញ។ អ្នកនាងថាសប្បាយចិត្តដែលឃើញភ្ញៀវកិត្តិយសចូលរួមកុះករ ហើយអ្នកនាងក៏មិនភ្លេចអរគុណមនុស្សសំខាន់ម្នាក់ គឺលោក ទីណាត់ ដែលអ្នកនាងចាត់ទុកថាគឺជាមិត្តភ័ក្ត្រដ៏ល្អផងដែរ ដែលជួយរៀបចំចាត់ចែង អោយអ្នកនាង បានរៀបចំពិធីឡើងផ្ទះនេះ។ អ្នកនាងថាក្រោយឡើងផ្ទះ អ្នកនាងក៏នឹងបង្ហាញសមិទ្ធផលថ្មីៗនៃភាពយន្តផងដែរ បន្ទាប់ពីទទួលសម្ដែងស្ទើរមិនសូវទំនេរ តាំងពីបើកប្រទេសឡើងវិញ។ នៅក្នុងពិធីឡើងផ្ទះថ្មីនោះ អ្នកនាងអញ្ជើញតែរង្វង់៣០០នាក់ប៉ុណ្ណោះ ហើយអ្នកនាងក៏សុំអភ័យទោស ចំពោះអ្នកដែលអ្នកនាងមិនបានអញ្ជើញផងដែរ ដោយសារតែអ្នកនាងមិនហ៊ានរំខាន និង បារម្ភខ្លាចមានការជួបជុំកាន់តែធំ ដែលប្រឈមនឹងជំងឺកូវីត១៩ បំឡែងថ្មី។

នៅក្នុងពិធីនោះ គេឃើញមានវត្តតារាសិល្បៈចាស់ថ្មីជាច្រើន ដោយតារាសិល្បៈ និង ភ្ញៀវកិត្តិយសទាំងនោះ ក៏នៅរាំច្រៀងយ៉ាងសប្បាយរហូតដល់យប់ជ្រៅ ធ្វើអោយពិធីរបស់អ្នកនាង កាន់តែអធឹកអធមផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here