កាលពីថ្ងៃទី 1 ខែ សីហាឆ្នាំ 2020 មុននេះក្រុមហ៊ុន មួយឡេង ប៊ីយូធី បានធ្វើពិធីជួមជុំតំណាងចែកចាយឆ្នើមៗទាំង25ខេត្ត/ក្រុង ដើម្បីហ្វឹកហាត់បន្ថែមពីរបៀបនៃការលក់ដើម្បីបង្កើនសមត្ថភាពផ្នែកទីផ្សារឱ្យកាន់តែមានប្រសិទ្ធភាពដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅឯភោជនីយដ្ឋានទន្លេបាសាក់2។
លោកជំទាវ ស្រឿង វ៉ាន្នី អគ្គនាយិកាក្រុមហ៊ុន មួយឡេង ប៊ីយូធី បានមានប្រសាសន៍ថា នេះមិនមែនជាលើកទីមួយដែលក្រុមហ៊ុនធ្វើពិធីជួបជុំដើម្បីហ្វឹកហាត់ការលក់ អនឡាញនោះឡើយ។ អ្វីដែលកាន់តែពិសេសនិងគួរឱ្យភ្ញាក់ផ្អើលនោះគឺផលិតផលរបស់ក្រុមហ៊ុន មួយឡេង ប៊ីយូធី មិនត្រឹមតែមានទីផ្សារនៅក្នុងប្រទេសកម្ពុជានោះឡើយ គឺបានវាយលុកក្រៅស្រុករហូតដល់ 18ប្រទេស ថែមទាំងចរាចរណ៍ទៅយ៉ាងរលូនស្ទើមិនគួរឱ្យជឿថាក្រុមហ៊ុនកូនខ្មែរត្រូវបានទទួលស្គាល់ដោយអតិថិជនដែលនៅក្រៅស្រុកនោះឡើយ។
ខាងក្រោមនេះគឺជាវីដេអូកិច្ចសម្ភាសន៍ផ្ទាល់ពីជីវិតពិត និងបុព្វហេតុនៃការកកើតក្រុមហ៊ុននេះឡើង ជាមួយលោកជំទាវអគ្គនាយិកាក្រុមហ៊ុន មួយឡេង ប៊ីយូធីដោយផ្ទាល់ នៅក្នុងកម្មវិធី