ក្នុងពេលជម្ងឺកូវីដផ្ទុះខ្លាំង សាលាបង្ហាត់បង្រៀនចម្រៀងសម័យ និង តន្ត្រី Classic ដ៏ល្បីល្បាញគឺសាលា ស្រណោះតន្ត្រី បានបង្វែរការសិក្សាដែលមានការជួបជុំ ទៅជាការបង្ហាត់បង្រៀនតាមអនឡាញ និងធ្វើឱ្យសិស្សដែលរៀនតន្ត្រីនៅក្នុងសាលាមួយនេះខកគម្រោងចេញទៅធ្វើតំណាងប្រទេសអស់មួយរយៈធំ ដោយទើបតែបានបើកការបង្រៀននៅក្នុងសាលាជាថ្មី កាលពីប៉ុន្មានសប្ដាហ៍មុនប៉ុណ្ណោះ ខណៈដែលលោក សូ ស្រណោះ ក៏ទើបតែរៀបចំឱ្យមានការជួបជុំជាលើកដំបូងកាលពីថ្ងៃទី 29 ខែមករា ឆ្នាំ2022 មុននេះ ដើម្បីឱ្យសិស្សៗ បានបញ្ចេញសមត្ថភាពចំណេះជំនាញ ជាពិសេសឧបករណ៍ព្យ៉ាណូ។

លោក សូ ស្រណោះ បណ្ឌិតព្យ៉ាណូ និងជាអគ្គនាយកសាលាស្រណោះតន្ត្រីបានរៀបរាប់ថា ការបង្ហាញសម្ថភាពរបស់សិស្សដែលបានធ្វើឡើងនៅថ្ងៃនេះគឺមានចំនួន 28 នាក់ ដោយក្នុងចំណោមនោះក៏មានសិស្សរៀនតន្ត្រីជាជនបរទេសផងដែរ។ នេះគឺជាការជួបជុំថ្ងៃដំបូងបន្ទាប់ពីបើកសាលាឡើងវិញ ដោយលោកបញ្ជាក់ថា ក៏ដើម្បីឱ្យសិស្សដែលបានសិក្សានៅ ស្រណោះតន្ត្រី បានពង្រឹងសម្ថភពក្រោយពីកូវីដស្ងប់ស្ងាត់។ លោកថាក្មេងៗទាំងនេះគឺជាធនធានដ៏ល្អរបស់សាលា ហើយក្នុងចំណោមពួកគេក៏នឹងត្រៀមចេញប្រកួតតន្ត្រីលើឆាកអន្តរជាតិផងដែរប្រសិនបើបញ្ហាកូវីដមិនបង្ករឱ្យមានការបិទប្រទេសជាថ្មីម្ដងទៀត។

ក្នុងចំណោមនោះក៏មានអ្នកលេងឧបករណ៍ព្យ៉ាណូបានយ៉ាងល្អប្រសើរដែលអាចក្លាយជាអ្នកអាជីពបានទៅថ្ងៃក្រោយផងដែរ បន្ទាប់ពីសិស្សទាំងនោះបានប្រឹងប្រែងសិក្សារៀនសូត្រ និងហ្វឹកហ្វាត់ផ្នែកតន្ត្រីធ្វើឱ្យលោកមើលឃើញពីភាពខ្លាំង។ លោកទទួលស្គាល់ថាមានផលប៉ះពាល់ក្នុងពេលូវីដផ្ទុះខ្លាំងតែសាលា ស្រណោះតន្ត្រីនៅតែអាចដំណើរការបានយ៉ាងរលូន ដោយៅតែមានសិស្សហ្វឹកហ្វាត់ជាពិសេសគឺក្មេងៗដែលត្រូវបានឪពុកម្ដាយលើកទឹកចិត្តដោយសារតែតន្ត្រីគឺជាផ្នែកមួយរបស់យុវវ័យ ដែលអាចជួយឱ្យពួកគេកាន់តែមានសមត្ថភាពផ្នែកគំនិត ការចងចាំ និង បង្កើននូវភាពទន់ភ្លន់ព្រោះតន្ត្រីធ្វើឱ្យមនុស្សមានភាពរីករាយ សប្បាយចិត្ត មិន stress និង មិនឆេវឆាវ ហើយក៏អាចក្លាយជាអ្នករកចំណូលបានយ៉ាងខ្ពស់ផងដែរ តាមរយៈឱកាសធ្វើជាគ្រូបង្ហាត់ ឬក៏ជាអ្នកសម្ដែងអាជីព នៅពេលសិស្សៗទាំងនោះកាន់តែមានភាពស្ទាត់ជំនាញ។ លោកថាការសិក្សាផ្នែកតន្ត្រី មិនទាមទាឱ្យចេះភាសាជ្រៅជ្រះនោះទេតែសាលា ស្រណោះតន្ត្រី តែងតែផ្ដល់ជូននូវគ្រូបង្វឹកជាជនបរទេស និង ជនជាតិខ្មែរដែលប្រើភាសាបានល្អដែលអាចឱ្យសិស្សទាំងអស់ចេះភាសាបានស្ទាត់មួយមុខទៀតដែលអាចឱ្យពួកគេស្ទាត់ទាំងតន្ត្រី និងភាសា ងាយស្រួលក្នុងការបង្ហាញសម្ថភាពលើឆាកអន្តរជាតិ។

នៅក្នុងពិធីនោះក៏មានកិច្ចសំណេះសំណាល និងចូលរួមលើកទឹកចិត្តពីអាណាព្យាបាលសិស្សយ៉ាងច្រើនកុះករផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here