ខណៈដែលនៅថ្ងៃទី 12 សីហា 2020 នេះ Brand CTM Skincare នឹងត្រូវប្រកាសសម្ភោធជាផ្លូវការនោះ អ្នកស្រី ណើ ចាន់ត្រា ដែលជាម្ចាស់ប្រេនដោយផ្ទាល់ បាននង្ហោះអនុស្សាវរីយ៍ជាច្រើនជាមួយអ្នកស្រី ទ្រី ដាណា ដែលជាមហចាស់ក្រុមហ៊ុនជាសាធារណៈ។ ក្នុងសំណេររៀបរាប់ដ៏វែងអន្លាយនោះអ្នកស្រីបានទាំងចាត់ទុកអ្នកស្រី ទ្រី ដាណា ជារៀមច្បងផង ជាគ្រូផង និងជាអ្នកដឹកដៃនាំផ្លូវឱ្យអ្នកស្រីមានឱកាសមកទល់សព្វថ្ងៃ។
អ្នកស្រីបានសរសេរបង្ហោះអមដោយរូបភាពអនុស្សាវរីយ៍ជាច្រើនសន្លឹកថា « ថ្ងៃនេះសូមរំលឹកអនុស្សាវរីយ៍ចាស់ៗ ដែលមានឱកាសចាប់ដៃ #បងស្រីអគ្គនាយកាក្រុមហ៊ុនដាណាទ្រី
❤️ការទូន្មាន ការចែករំលែក ការដឹកនាំ ការលះបង់របស់គាត់សម្រាប់តំណាងទាំងអស់ ពិតជាធំធេងណាស់
❤️ពេលគិតត្រឡប់ក្រោយវិញ នឹកឃើញតំណាងដែលចូលលក់NNP កាលដំបូងៗ អ្នកខ្លះទៅក៏ឈប់លក់ អ្នកខ្លះក៏នៅលក់ក្លាយទៅបុគ្គលជោគជ័យ
😙នឹកឃើញដល់អ្នកឈប់ ក៏អាណិត រកស៊ីជាមួយក្រុមហ៊ុនត្រូវហើយតែមិនមានការគិតវែងឆ្ងាយ បែជារវើរវាយ ដើរខុស
អ្នកខ្លះទៅលក់ផលិតផលផ្សេង ខំមួយថ្ងៃមួយថ្ងៃគ្មានពេលសម្រាកតែនៅមិនជោគជ័យ អ្នកខ្លះទៅអង្គុយស្ដាយក្រោយដែលមិនបានតស៊ូនិងស្គាល់ពីតម្លៃ nnp
😂ងាកមកគិតខ្លួនឯងវិញ គាត់ធ្លាប់មានការរវើរវាយម្ដងដែរ
តែសំណាងល្អចេះបាន #បងស្រីដាណា ធ្វើការណែនាំដាស ឱ្យដឹងខ្លួនឡើងវិញ
💜ហើយអ្វីដែលខ្ញុំនឹកស្មានមិនដល់នោះ ខ្ញុំអាចមានថ្ងៃនេះ
អ្វីៗគ្រប់យ៉ាង ដែល #បងស្រីដាណា ផ្ដល់មកខ្ញុំ ខ្ញុំនឹងផ្ដល់ចូលទៅតំណាងចែកចាយស៊ីធីអឹមទាំងអស់» ។