ពិតជាមិនធម្មតាមែនដោយតារាស្រីនៃប្រទេសកម្ពុជារបស់យេីងគឺកញ្ញា Mean Sonyta មាន សូនីតា ត្រូវបានអញ្ជើញ ឲ្យអោយធ្វេីជា Model ដេីរបង្ហាញម៉ូតលេីឆាកអន្តរជាតិ​ ក្នុងកម្មវិធី​របស់​ Pierre Cardin Cosmocorps 3022 (បញ្ជាក់លេខ 3022 មិនមែនជាលេខឆ្នាំនោះទេ ) នៅទីក្រុងប៉ារីស​🇫🇷 ប្រទេសបារាំង កាលពីថ្ងៃទី ២៨​ ខែ​ មករា​ មកនេះ។ នេះជាការលើកមុខមាត់ មួយដ៍ប្រសើរបំផុត សម្រាប់នាង ក៍ដូចជាកម្ពុជាយើង។
តារាស្រីនៃប្រទេសកម្ពុជាគឺកញ្ញា មាន សូនីតា ត្រូវបានអញ្ជើញ ឲ្យអោយធ្វេីជា Model ដេីរ
បង្ហាញម៉ូតលេីឆាកអន្តរជាតិ​ ក្នុងកម្មវិធី​របស់​ Pierre Cardin Cosmocorps 3022 ។ មាន សូនីតា បានបង្ហាញរូបភាពប៉ុន្មានសន្លឹក បង្ហាញពីសកម្មដើរម៉ូតនៅលើឆាកខ្នាតអន្តរជាតិ ប្រកបដោយភាពជឿជាក់ និងមោទនភាពក្នុងនាមជាតារាខ្មែរមួយរូប។
ជាមួយនឹងរូបភាពទាំងនោះ មាន សូនីតា បានភ្ជាប់ជាមួយនឹងសារប្រាប់ទស្សនិក និងអ្នកគាំទ្រថា ជាកិត្តិយសមួយដែលនាងខ្ញុំត្រូវបានអញ្ជើញ ឲ្យបង្ហាញខ្លួនលេីឆាកអន្តរជាតិ​ ក្នុងកម្មវិធី​របស់​ Maison Cardin Collection 3022 នៅទីក្រុងប៉ារីស​ ប្រទេសបារាំង កាលពីថ្ងៃទី ២៨​ ខែ​ មករា​ នេះ។ អរគុណខ្លាំងណាស់សម្រាប់ក្តីស្រលាញ់ និងការគាំទ្រពីអ្នកទាំងអស់គ្នា ។
មាន សូនីតា ជាតារាខ្មែរ Grade A មានសញ្ជាតិខ្មែរទីមួយដែលបានដើរនៅលើ Cat Walk Maison Cardin Collection 3022 នៅទីក្រុងប៉ារីស​ ប្រទេសបារាំង។
Fashion Designer ដែលយក Collection Fashion Design ទៅចូលរួមនៅ Paris Fashion Week ដំបូងគេគឺ អ្នកនាង Natacha Van ។
បន្ទាប់ពី ស្ងាត់​ជិត​២ឆ្នាំ ដោយសារ​វិបត្តិកូវីដ រដូវកាល ដើរបង្ហាញម៉ូដ​High fashion show បាន​ចាប់ផ្តើម​ឡើង​វិញ នៅ​ប្រទេស​បារាំង។ នៅ​ក្រុមហ៊ុន​ច្នៃម៉ូដ ព្យែរការាំង ឬ​ផ្ទះការដាំង ការដើរបង្ហាញម៉ូដ​សំលៀកបំពាក់លើកនេះ​មាន​លក្ខណៈ ថ្មី​ប្លែក ដោយ​ផ្តោត​ទៅលើ​ប្រធានបទ​អវកាស និង​បរិស្ថាន។
នៅក្នុង​ព្រឹត្តិការណ៍​ដើរបង្ហាញម៉ូដ High fashion Show ដែលត្រូវ​រៀបចំ​នេះ នៅ​សារមន្ទីរ​អវកាស បួរហ្សេ Bourget នៅជាយក្រុង​បប៉ារីសនាពេលនេះដែរ ក៏ការចូលរួម​របស់​តារា​សម្តែង​ខ្មែរ កញ្ញា​ មាន សូនីតា។

LEAVE A REPLY

Please enter your comment!
Please enter your name here