ស៊ុក សុភា បានបង្ហាញនូវ ការហាក់មិនសប្បាយចិត្តឡើយ ក្នុងពេលដែលគេ ឯងនាំគ្នា និយាយអំពី ជីវិតប្តីប្រពន្ឋលោក ជូរចត់រហូតបែកគ្នា។ លោកថែមទាំងបាន ប្រាប់ទៅដល់អ្នកចេះដឹងចង់ ដឹងរឿងគ្រួសារគេនោះ មេត្តា ឈប់ផ្តោតទៀតទៅរឿង ជីវិតគូចេះដោះស្រាយ សំខាន់ទុកពេលវេលារកសុី ទប់កម្រិតជីវភាពគ្រួសារ។
ស៊ុក សុភា បានត្រឡប់ទៅ អូស្ត្រាលីវិញ តាមគម្រោងដែលទុក។ លោកបានជួបជុំប្រពន្ឋកូនវិញហើយ ថែមទាំងបានសែន ចូលឆ្នាំចិន ជាមួយប្រពន្ឋជាទីស្រឡាញ់ឡើងមានសេចក្តីសុខ។
ពាក់ព័ន្ធបញ្ហានេះតារាសម្តែងតួនេនទុំលោក ស៊ុក សុភា បានលើកឡើងថា មូលហេតុដែលកូនមិនមកស្រុកខ្មែរ ជាមួយលោកនាពេលនេះ គឺដោយសារកូនរបស់លោកមិនចង់មកខ្លួនឯង ពោលមិនមានការហាមឃាត់ណាមួយ ពីភរិយារបស់លោកនោះឡើយ។
គាត់មិនចង់មកស្រុកខ្មែរឡើយ ដោយសារគាត់ពិបាកទម្លាប់រស់នៅក្នុងស្រុកខ្មែរ ក្នុងពេលដែលពួកគាត់បានធំធាត់ឡើងនៅស្រុកគេ ហេតុនេះគាត់មានទម្លាប់ តែរស់នៅស្រុកគេប៉ុណ្ណោះ ប៉ុន្តែគាត់ក៏ធ្លាប់មកស្រុកខ្មែរដែរ។បើតាមលោក ស៊ុក សុភា នៅក្នុងប្រទេសអូស្ត្រាលី កូនៗរបស់លោកគឺទទួលបានការមើលថែបានយ៉ាងល្អពីភរិយារបស់លោក ខណៈពេលដែលលោកបានមកស្រុកខ្មែរ ដើម្បីបើកមុខរបររកស៊ីផ្ទាល់ខ្លួន និងមានការងារត្រូវបំពេញមួយចំនួនទៀត។
ស៊ុក សុភា ឡើងទៅ អូស្ត្រាលី វិញ ក្រោយពេល មេរោគ អូមីក្រុង ស្ងប់នៅទីនោះ ហើយលោកក៍ នឹករលឹកក្រុមគ្រួសារនៅទីនោះដែរ។ លើសពីនោះក៍លេចឭថា លោក បានជានាគ្នាវិញ ជាមួយភរិយា ក្រោយផ្ទុះរឿងបែកបាក់មួយប្រាវ។

LEAVE A REPLY

Please enter your comment!
Please enter your name here