នៅពេលមុននេះ សុគន្ធ នីសា បានលើកឡើងថា ខ្លួនឯងសម្រេចចិត្តពពោះអោយ ទាន់ក្នុងវ័យនៅមានកូនមិនពន្យាពេល។ ប៉ុន្តែស្រាប់តែមានតម្រុយថា នាងអាមិនបន្តឱកាសមួយនេះបាន។ មូលហេតុការងារ កាន់តែមមាញឹកនិងជាឱកាសមាសដែលនាង មិនអាចបន្តចោលព្រលែងបាន។
សុគន្ធ នីសា បានសម្រុកចេញច្រៀងសម្ដែងតាមពិធីមង្គលការ ធំៗជាប់គ្នានៅដើមឆ្នាំ ២០២២ ក្រោយ ស្ថានភាពកូវីដ កាន់តែថមថយនេះស្របពេលដែលសុខភាព របស់ នាងកាន់ តែល្អឡើងវិញបន្ទាប់ ពីបានជា កូវីដ ជិត១ ឆ្នាំមកនេះ។នេះជាការបង្ហាញថាតារាចម្រៀង ហង្សមាសរូបនេះមិនទាន់ត្រៀមខ្លួនរួចរាល់ ក្នុងការពពោះនៅ រដូវក្ដៅនេះឡើយក្រោយ នីសា រំខានដោយ កូវីដ និង៨៸៩៩៩៸ ត្រូវបង្ខំចិត្តលុបចោលការយកកូនដំបូងកាលពីដើមឆ្នាំ២០២១ ។ទោះជាយ៉ាងណា គេជឿរ ថា នីសា អាចនឹងនៅតែចិញ្ចឹមចិត្តចង់បានកូននៅឆ្នាំនេះដដែល ដើម្បីបំពេញ បំ៰ណង ម្ដាយនាង ដែល ចង់បានចៅព។អ្វីដែលគូរឲ្យកត់សម្គាល់សុគន្ធ នីសា ទោះជាមានស្វាមី ជាអ្នកជំនួញធំក៏ ដោយ តែអាជីពសិល្បៈរបស់នាងនៅតែបន្ដដូចមុនដដែល ខណៈដែលស្វាមី នាង លោកចៅ សម្បត្តិ មិនត្រឹមតែ អត់ហួង ហែងនាងក្នុងការច្រៀងរាំនោះទេ ប៉ុន្ដែអាណិកជន ខ្មែរដែលមកពី រដ្ឋBoston សហរដ្ឋអាមេរិករូបនោះ ថែមទាំង លើកទឹកចិត្ត នីសា យ៉ាងខ្លាំង ពិសេស តាំងពីពេលនាង បានជាសះស្បើយពីជំងឺកូវីដមក។
សុគន្ធ នីសា បានរៀបការកាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០១៧ ជាមួយលោកចៅ សម្បត្តិ ដែលជាអាណិកជនខ្មែរ អាមេរិក មានតួនាទីជានាយកផ្នែកប្រតិបត្តិក្រុមហ៊ុនមែនញូឡាយប្រចាំនៅកម្ពុជា។ក្រោយមានប្ដីជាង៤ឆ្នាំនេះ នីសា នៅតែរក្សារបាននូវរូបសម្រស់ ស្រស់ស្អាត ដដែលមិនឡើងគីឡូឬបែកសាច់ខ្លាំងដូចតារា មួយចំនួនទៀតដែលមានប្ដីឡើយ។