ស្គាល់គ្នាមិនតិចឆ្នាំឡើយ នៅពេលដែល លេចធ្លោក្នុងអាជីពសិល្បៈ។ លោក ព្រាប សុវត្ថិ និង មាស សុខសោភា បានក្លាយជាងតារាល្បីល្បាញ ហើយត្រូវបាន មហាជន យល់ថាក៍ជាដៃគូ ចម្រៀងដ៍សមគ្នា។ បើទោះជា នៅក្នុងផលិតកម្មផ្សេងគ្នា តែ អ្នកទាំង២ ក៍ប៉ះការងារជាមួយគ្នាច្រើនដងមិនស្វាង។ យល់ចិត្ត គ្នាច្រើនធ្វើអោយ មាស សុខសោភា ហៅលោក សុវត្ថិថាប៉ាក្មេក
ថ្មីៗនេះ អ្នកនាង មាស សុខសោភា បានបង្ហោះរូបភាពគូជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ទៀតហើយ ដោយលេង Caption ហៅលោក ព្រាប សុវត្ថិ ថា «ប៉ាក្មេក» ។ មិនយូរប៉ុន្មាន តារាស្រី ឌួង ហ្សូរីដា បានចូលទៅ Comment លាន់ម៉ាត់ថា «យីស..! គោចាស់ចង់ញុំស្មៅខ្ចីមែន មីងភា😂🥰 ទុកអនាគតអោយក្មួយផងចាស៎🥰»។ ភ្លាមៗអ្នកនាង មាស សុខសោភា ក៏តបវិញថា «និយាយលេងទេអូន»។
ការបង្ហោះនេះ ជាក់ច្បាស់អ្នកនាង មាស សុខសោភា ដឹងពី ប្រតិកម្មមហាជន ចំពោះអ្នកនាង ដែលកន្លងមានមហាជនអ្នកគាំទ្រជាច្រើននាក់ធ្លាប់ចាប់អារម្មណ៍សម្លឹងមកកូនប្រុសអ្នកនាង និងកូនប្រុស ព្រាប សុវត្ថិ លង់ នឹង ភាព ស្រស់សង្ហារបស់ពួកគេ ហើយដាក់ CV ធ្វើជាកូនប្រសារព្រោងព្រាត។ ដូចបានដឹងមកហើយ កន្លងមកអ្នកនាង មាស សុខសោភា ក៏ធ្លាប់បាន បង្ហោះរូបជា ច្រើន សន្លឹក អមជាមួយនឹង Caption លេងសើចក្នុងន័យប្រកាសប្រយោលថា «តោះសុំមើលមុខកូនប្រសារម៉ាក់ភា និងបងព្រាប សុវត្តិតិចមក»។ ទោះជាយ៉ាងណាក្ដី ភាគច្រើននៅក្នុង Comment រូបគូជាមួយលោក ព្រាប សុវត្ថិ មហាជនអ្នកគាំទ្រគ្រប់រូបទទូចចង់ឱ្យអ្នកនាង មាស សុខសោភា ចេញបទចម្រៀងគូជាមួយលោក ព្រាប សុវត្ថិ ជាផ្លូវការ។ នៅក្នុងដួងចិត្តអ្នកគាំទ្រ បានចាត់ទុក មាស សុខសោភា និង ព្រាប សុវត្ថិ ជាកំពូលតារាចម្រៀងដែលស័ក្ដសមគ្នាបំផុត៕ នេះអាចនិយាយថា ជាការរកនឹកប្លែកៗ បង្ហោះលើហ្វេសបុកដើម្បីទាញ ការទាក់ទាញបន្ថែម ជូនដល់ហ្វេនៗ។

LEAVE A REPLY

Please enter your comment!
Please enter your name here