ថ្មីៗនេះមានការភ្ញាក់ផ្អើលមិនតិចឡើយ បន្ទាប់ពីវីដេអូមួយ បានបង្ហាញពីមង្គលការមួយ ហើយស្រាប់តែមានការរំខានដល់អតីតសង្សារកូនក្រមុំ រហូតដល់ថ្នាក់ កូនកំលោះស្ទុះប្រើហិង្សាដល់បុរសនោះ។ អ្នកចែកចាយវីដេអូនៅតែបែងចែកមិនដាច់ថា ឈុតឆាកក្នុងវីដេអូនោះ តើជាការសម្ដែង ឬ ជារឿងពិត ខណៈដែលតួអង្គកូនកំលោះ គឺត្រូវបានគេទម្លាយថា គឺជាតារាចម្រៀងមួយរូប គឺលោក ហាស សំអាត ដែលជាម្ចាស់ប្រេន បងអាត Skin Care ដែលកំពុងល្បីនៅក្នុងវិស័យអនឡាញនោះ។

វីដេអូដែលមានការចែកចាយយ៉ាងកក្រើកបណ្ដាញសង្គម ពិសេសគឺតិកតុនេះ គឺជាវីដេអូប្រមាណជា 2 នាទី ដោយមកទល់ពេលនេះ លោក ហាស សំអាត ដែលជាតួអង្គនៅក្នុងវីដេអូមិនធ្វើការបកស្រាយទាល់តែសោះទើបគេនៅតែពិបាកបែងចែកថានោះគឺជាសម្ដែង ឬ មែនទែន។ យ៉ាងណាមិញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទាក់ទងនឹងពិធីមង្គលការនេះ គឺបានបង្ហាញពីការលេចមុខសង្សារចាស់របស់កូនក្រមុំកំពុងតែសែនចងដៃ ហើយដោយសារតែបុរសជាសង្សារចាស់នោះ ទៅរំខានដល់ក្នុងពិធីរហូតធ្វើអោយកូនក្រមុំទឹកភ្នែកទឹកសំបោរ ទើបកូនកំលោះទ្រាំពុំបាន ស្ទុះទៅទាញចេញផ្អើលរោងការតែម្ដង។ បើទោះជាលោក ហាស សំអាត គ្មានការបកស្រាយ តែអ្នកលេងបណ្ដាញសង្គមបានលើកឡើងថា សំដែងអត់សម បើកូនកំលោះលេងមួយជើងចំកញ្ចឹងកសន្លប់ឈឹងទើបសម។ អ្នកដឹកនាំនៅមានកម្រិត។ ជាមួយនឹងការបញ្ចេញមតិនេះ ទើបគេជឿភាគច្រើនថា នេះគ្រាន់តែជាឈុតឆាកសម្ដែងតែប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here