តារាសម្តែង នាង ពីយ៉ាពីន បានរៀបចំពិធីឡើងគេហដ្ឋានថ្មីរបស់ខ្លួនដែលមានតម្លៃជាង១០ម៉ឺនដុល្លារអាមេរិក នៅថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២២នេះ ។ផ្ទះថ្មីរបស់នាងនោះមានអាស័យដ្ឋាននៅក្នុងបុរីប៉េងហួត ជ្រោយចង្វាររាជធានីភ្នំពេញ។
នាងបញ្ជាក់ថា ផ្ទះដែលនាងបានទិញនេះមិនមែនជាផ្ទះថ្មីឡើយ គឺនាងបានសុំទិញតពីមេរបស់នាងគឺនាយ ក្រឹម ខណះពេលតម្លៃផ្ទះ និងរួមជាមួយការដីគ័រសរុបប្រមាណ១៥ម៉ឺនដុល្លារ។នាងបន្ថែមថា ការសម្រេចទិញផ្ទះនៅផ្ទាល់ខ្លួននេះគឺនាងមានគោលបំណងជាយូរមកហើយ ពោលគឺតាំងពីម្តាយរបស់នាងនៅរស់រានមានជីវិត ប៉ុន្តែពេលនេះអ្វីដែលនាងសោកស្តាយបំផុតនោះគឺនាងបានសម្រេចក្តីបំណងហើយ ប៉ុន្តែគ្មានវត្តមានម្តាយរបស់នាងឡើយ ពោលគឺនៅសល់តែរូបថតប៉ុណ្ណោះ។
យ៉ាងណា បើតាម ពីយ៉ាពីន សម្រាប់លុយដែលទិញផ្ទះនេះគឺនាងបង់ផ្តាស់តែម្តង មិនមែនជាការបង់រំលោះឡើយ ហើយសម្រាប់លុយដែលនាងយកទៅទិញផ្ទះនេះនាងក៏មិនចង់និយាយអ្វីឲ្យបានវែងឆ្ងាយនោះឡើយ សំខាន់នាងអាចមានលទ្ធភាពមានផ្ទះល្អនៅសមរម្យ ខណះពេលដែលមកទល់នាពេលនេះនាងគឺនៅតែខ្លួនមួយ(Single)ដដែល។
ជាការកត់សម្គាល់ មួយរយះចុងក្រោយនេះ ពីយ៉ាពីន ហាក់មានទីផ្សារការងារសម្តែងច្រើនគួសម ដោយនៅក្នុងនោះក្រៅពីសម្តែងកំប្លែងជាមួយនាយ ក្រឹម នាងក៏បានឱកាសថ្មីចូលសម្តែងនៅក្នុងកម្មវិធី ២គ្រួសារ និងកម្មវិធី ប៉ុណ្ណឹងសើចទេ របស់ស្ថានីយទូរទស្សន៍ MY TV និង CTN ផងដែរ។
ការក្តោបឱកាសទីផ្សារការងារសិល្បះច្រើននាពេលនេះ បានធ្វើឲ្យ ពីយ៉ាពីន កាន់តែមានមុខមាត់ក្នុងពិភពសិល្បះ ហើយគេជឿថា តារារូបនេះអាចមានលទ្ធភាពរកប្រាក់បានច្រើនគួសមផងដែរ ក្នុងមួួយខែៗ ។

LEAVE A REPLY

Please enter your comment!
Please enter your name here