មានការព្រួយបារម្មណ៍ មិនតិចនោះទេ ក្រោយពេលដែលគេនៅ តែទទួលដំណឹងថា តារាចម្រៀងអៀង ចេនឡា និងជាអ្នកធ្លាប់តួមកំប្លែងជាមួយ នាយកុយ ស្រាប់តែបន្តការឈឺធ្ងន់មិនទាន់ស្បើយ។ លោកបានរង នូវអាការៈមួយនេះ ច្រើនខែមកហើយ ដោយពេលខ្លះស្បើយពេលខ្លះធូរ ។ ចុងក្រោយនេះ លោកត្រូវបានសាច់ញាតិប្រកាសថា ស្ថិតក្នុងអាការៈមួយ មិនប្រសើរនោះទេ ហើយកំពុង ត្រូវការ ជួយសង្រ្គោះ ក្រោមការយកចិត្តទុកដាក់បំផុត។
លោក អៀង ចេនឡា បើទោះជាលោក ឈឺធ្ងន់បែបណា ក៍លោកនៅតែទទួលសំណើរ ដើរថតសម្តែង ដោយភាគច្រើនរឿងដែលលោកកុងត្រា គឺរៀបចំឡើង មុនលោកមានជំងឺ។ ដូចនេះហើយ ដោយមិនទាន់ចង់អោយក្លាយជា តារាខូចឈ្មោះលោក ក៍សម្រេច មកថតសម្តែង ទាំងមិនស្រស់ស្រាយ។ ភាពទទួលខុសត្រូវនេះធ្វើអោយ គេយល់ថា លោកពិតជាគោរពការងារ មិនអោយគេថា សមជាតារាច្បាស់លាស់មួយ។ គ្រាដែលលោកឈឺ ធ្ងន់ ក៍ត្រូវបានសម្តេចគតិព្រឹទ្ឋបណ្ឌិត ប៊ុនរ៉ានី ធ្លាប់ជូនជាថវិកា ជួយសង្រ្គោះម្តងហើយភ្លាមៗ។ យ៉ាងណានេះជាការរងនូវសម្ពាធជាថ្មី ម្តងទៀត ដែលសាច់ញាតិ ទាំងមូលមិនចង់ឃើញ។
យោងតាមការ បង្ហោះពីពិធីករ សុខ រ៉ាសុី ជាប្អូនប្រុស អៀង ចេនឡា បានសរសេរថា «គ្មានពាក្យអ្វីនឹងថ្លែងទេ🙏សូមអរគុណ ម្ជាស់បុរី – ឃាម បញ្ញា – ដែលបានជួយសម្រាលថ្លៃព្យាបាលបងប្រុសបង្កើតខ្ញុំ និង បងប្អូនសិល្បៈ ពេលនេះ បងប្រុសខ្ញុំ គាត់ឈ្មោះ៖ អៀង ចេនឡា គាត់ជាតារាចម្រៀង ពេលនេះ ឈឺធ្ងន់ ជំងឺ រលាកស្រោមខួរក្បាល លែងនិយាយដឹងអីហើយ រវឺរវាយបាត់បង ការចងចាំ សូមអធ្យាស្រ័យផង សម្រាប់បងប្អូនអ្នកហៅគាត់ធ្វើការងារទាំងប៉ុន្មាន! ពេលនេះគាត់កំពុងសង្គ្រោះបន្ទាន់នៅ មន្ទីពេទ្យកាល់ម៉ែត្រ!»។ សូមបួងសួងបែរបន់អោយ លោកអៀង ចេនឡា ស្បើយពីជំងឺដ៍លំបាកមួយនេះផងចុះ។